Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជប៉ុន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៧​លាន​ដុល្លារ​ដល់​កម្ពុជា

$
0
0

ប្រទេស​ជប៉ុន សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៧​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ដើម្បី​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នៅ​ថ្ងៃ​ទី​​២១ ខែ​កុម្ភៈ នេះ។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ឲ្យ​ដឹង​ថា ជំនួប​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ០៩:០០​ព្រឹក នៅ​ទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles