Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បុរស​ខ្មែរ​ម្នាក់​ត្រូវ​តុលាការ​អាមេរិក​ផ្ដន្ទាទោស​២៥​ឆ្នាំ​ទៅ​មួយ​ជីវិត​ពី​បទ​មនុស្សឃាត

$
0
0

បុរស​ខ្មែរ​អាមេរិក អាយុ ៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​នៅ​ក្រុង​​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វរនីញ៉ា (California) សហរដ្ឋអាមេរិក កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី ២៥​ឆ្នាំ រហូត​ដល់​អស់​មួយ​ជីវិត ពី​បទ​មនុស្សឃាត។

កាសែត PressTelegram ចុះ​ផ្សាយ កាលពី​ថ្ងៃ​១៦ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ទណ្ឌិត សំ ធារ័ត្ន បាន​សារភាព​ថា លោក​ពិតជា​បាន​បាញ់សម្លាប់ ជនរងគ្រោះ​ឈ្មោះ លោក ឆយ សំបូរ អាយុ​៣៣​ឆ្នាំ ក្នុង​ទំនាស់​ឈ្លោះប្រកែក​គ្នា នៅ​កន្លែង​ជប់លៀង​មួយ នៅ​ទីក្រុង​ខ្មែរ (Cambodian town) កាលពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០១៤។ រដ្ឋអាជ្ញា​ទីក្រុង Los Angeles ឲ្យ​ដឹង​ថា ជនល្មើស​និង​ជនរងគ្រោះ ត្រូវ​បាន​អ្នកចាត់ចែង​កម្មវិធី​ជប់លៀង​បណ្ដេញ​ចេញ ក្រោយ​មាន​ជម្លោះ​នឹង​គ្នា។

ក្រោយ​មក​ទណ្ឌិត សំ ធារ័ត្ន ក៏បាន​ដើរ​តាម​ពីក្រោយ លោក ឆយ សំបូរ រួច​ក៏​បាញ់សម្លាប់​តែម្ដង។ លោក ឆយ សំបូរ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ហើយ​ប៉ូលិស ក៏​បាន​ចាប់​ឃាត់ខ្លួន ជន​ដៃដល់ ១​ខែក្រោយ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


Viewing all articles
Browse latest Browse all 11174

Trending Articles