Quantcast
Viewing all articles
Browse latest Browse all 11174

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ

Image may be NSFW.
Clik here to view.

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មិន​ខ្វល់​ទៅ​នឹង​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ប្ដឹង​ប្រឆាំង​រូប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ពី​បទ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ឡើយ។

អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា តុលាការ កំពុង​ពិនិត្យ និង​ចាត់ការ​បណ្ដឹង​នេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥​រូប ដែល​ក្រសួង​មហាផ្ទៃ ប្ដឹង​នោះ មាន​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ អ្នកស្រី ជូឡុង សូមូរ៉ា តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ កញ្ញា កឹម មនោវិទ្យា អនុ​ប្រធាន​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អនុ​ប្រធាន​គណបក្ស​ប្រឆាំង ២​រូប​ទៀត គឺ​លោក លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង​ថា សកម្មភាព​របស់​ពួក​លោក​បាន​ធ្វើ គឺ​ជា​សកម្មភាព​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បញ្ជាក់​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ពី​មុខ​ទំនិញ​របស់​មេដឹកនាំ​ផ្ដាច់ការ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ទាំង​នោះ​ប្រើប្រាស់​នៅ​សប្ដាហ៍​ក្រោយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក អេង ឆៃអ៊ាង អំពី​ក្រសួង​មហាផ្ទៃ ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ធ្វើ​សកម្មភាព​ន​ខុស​ច្បាប់​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles