Quantcast
Viewing all articles
Browse latest Browse all 11174

រដ្ឋាភិបាល​ប្ដឹង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​៥​រូប​ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់

Image may be NSFW.
Clik here to view.

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ចំនួន​៥​រូប ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ខុសច្បាប់។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​ថា មន្ត្រី​ទាំង​៥​រូប ដែល​ក្រសួងមហាផ្ទៃ​ប្ដឹង​នោះ រួម​មាន​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ អ្នកស្រី ជូឡុង ស៊ូមូរ៉ា តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ភ្នំពេញ កញ្ញា កឹម មនោវិទ្យា អនុប្រធាន​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ ព្រមទាំង​អនុប្រធាន​គណបក្សប្រឆាំង​ពីរ​រូប​ទៀត គឺ​លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។

លោក លី សុផាណា អះអាង​ថា តុលាការ​កំពុង​ពិនិត្យ និង​ចាត់ការ​បណ្ដឹង​នេះ​ហើយ ព្រោះ​ថា មន្ត្រី​ទាំង​៥​រូប​នេះ បាន​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស ខុស​នឹង​សាលដីកា​តុលាការ​កំពូល ដែល​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្នុងចំណោម​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប​ផ្សេងទៀត។

បន្ថែម​ពី​នេះ​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ នៅ​ខែត្រ​តាកែវ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ អះអាង​ថា ចលនា​សង្គ្រោះជាតិ មិន​អាច​នឹង​មាន​ដង្ហើម​រស់​បាន​ទេ ព្រោះ​ចលនា​នេះ​គ្មាន​ពលរដ្ឋ​គាំទ្រ​នៅ​ក្នុង​ស្រុក ហើយ​ថា ចលនា​នេះ បង្កើត​ឡើង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក​មេធាវី ផែង ហេង ជុំវិញ​​ផ្លូវច្បាប់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ដូច​តទៅ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


Viewing all articles
Browse latest Browse all 11174

Trending Articles