Quantcast
Viewing all articles
Browse latest Browse all 11174

កម្មករ​រោងចក្រ​​៣​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​តវ៉ា​នៅ​មុខ​រោងចក្រ​ដោយសារ​ថៅកែ​រត់​ចោល

Image may be NSFW.
Clik here to view.

កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន ៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​រៀងៗ​ខ្លួន ក្រោយ​ពួកគេ​ដឹង​ថា ថៅកែ​របស់​ពួកគេ​បាន​រត់​ចោល​រោងចក្រ​ដោយ​មិន​ទាន់​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

ក្រុម​កម្មករ-​កម្មការិនី​ទាំង ៣​រោងចក្រ មាន​ចំនួន​ប្រហែល ១.៥០០​នាក់ បាន​ឈរ​តវ៉ា​នៅ​មុខ​ច្រក​ទ្វារ​រោងចក្រ ដើម្បី​សម្ដែង​ការ​ខឹងសម្បា​ចំពោះ​ថៅកែ​រោងចក្រ។ ពួកគេ​អះអាង​ថា ថៅកែ​ធំ​របស់​រោងចក្រ​ទាំង​៣​នេះ គឺ​ជា​មនុស្ស​តែ​ម្នាក់ គឺ​ជា​ជន​ជាតិ​ចិន ហើយ​បាន​រត់​ចោល​រោងចក្រ​ជា​យូរ​មក​ហើយ ខណៈ​កម្មករ​ទើប​ដឹង និង​នាំ​គ្នា​តវ៉ា​ភ្លាមៗ​តែម្ដង។

រោងចក្រ​ទាំង​៣ ដែល​ថៅកែ​រត់ចោល​កម្មករ ដោយ​មិន​ទាន់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​មាន​រោងចក្រ អេហ្វ.អ.អ៊ី. ហ្គាមេន (FRE Garment) និង​រោងចក្រ យូដា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (UDA Garment Industrial) មាន​កម្មករ​ជាង ៧០០​នាក់ ស្ថិត​នៅ​ភូមិ​ត្រពាំងជ្រៃ សង្កាត់​ចោមចៅ ឯ​រោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (EFA Garment Industrial) មាន​កម្មករ​ប្រហែល ៨០០​នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

កម្មករ​ផ្នែក​ដេរ​ម្នាក់​នៃ​រោងចក្រ UDA Garment Industrial លោក ស្រន ស្រស់ ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ខែ​មករា នៅ​ឡើយ​ទេ។ លោក​ថា នៅ​យប់​ថ្ងៃ​ទី​៨ កុម្ភៈ កម្មករ​នឹង​នាំ​គ្នា​បោះតង់​ដេក​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ ដើម្បី​ការពារ​សម្ភារៈ ខ្លាច​មាន​កូនចៅ​របស់​ថៅកែ​រោងចក្រ​មក​លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី កម្មករ​រូប​នេះ​មិន​រំពឹង​ថា សម្ភារៈ​ក្នុង​រោងចក្រ​អាច​មាន​តម្លៃ​លក់​ឡាយឡុង​គ្រប់​ចំនួន​ប្រាក់​ឈ្នួល​របស់​បុគ្គលិក​នោះ​ទេ ខណៈ​ដែល​រោងចក្រ យូហ្វា មាន​កម្មករ​ជាង ៨០០​នាក់៖ «»។

កម្មករ​រោងចក្រ​ទាំង​៣ បាន​ជ្រួលច្របល់​បាត់​ថៅកែ​រោងចក្រ​តាំង​ពី​យប់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ កម្មករ​ប្រាប់​ថា មូល​ហេតុ​ដែល​កម្មករ​ជ្រួលច្របល់​ដឹង​ថា បាត់​ថៅកែ​រោងចក្រ គឺ​នៅ​ពេល​ដែល​ឃើញ​អ្នក​រក​ស៊ី​ជាមួយ​រោងចក្រ​ទាំង​៣ បាន​មក​ទាមទារ​លុយ​ថៅកែ​ដែល​បាន​ចូល​ហ៊ុន​រក​ស៊ី​ជាមួយ​គ្នា។

ជាង​នេះ​ទៅ​ទៀត កម្មករ​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ជា​ជន​ជាតិ​ចិន តែងតែ​បើក​លុយ​ឲ្យ​កម្មករ​នៅ​រៀងរាល់​ដើម​ខែ គឺ​ថ្ងៃ​ទី​៦ ប៉ុន្តែ​នៅ​ក្នុង​ខែ​មករា ថៅកែ​បាន​បើក​លុយ​ឈ្នួល​សម្រាប់​ខែ​ធ្នូ ឲ្យ​តែ ៧០​ភាគរយ នៅ ៣០​ភាគរយ មិន​ទាន់​បើក​ឲ្យ​ដោយ​សន្យា​ថា រង់ចាំ​បើក​សរុប​ជាមួយ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​មករា នៅ​ដើមខែ​កុម្ភៈ។ ប៉ុន្តែ​នៅ​ដើម​ខែ​កុម្ភៈ​នេះ កម្មករ​ប្រាប់​ថា បាត់​ទាំង​ថៅកែ បាត់​ទាំង​បុគ្គលិក​ជា​ជនជាតិ​ចិន ដែល​ជា​ថ្នាក់ដឹកនាំ​នៃ​រោងចក្រ​ទាំង​៣។

កាល​ពី​យប់​ថ្ងៃ​ទី​៧ កុម្ភៈ កម្មករ​បាន​នាំ​គ្នា​ជ្រួលច្របល់​ដល់​យប់​ជ្រៅ ប៉ុន្តែ​កម្មការិនី​បាន​នាំ​គ្នា​ទៅ​សម្រាក​នៅ​ផ្ទះ​ជួល ចំណែក​កម្មករ​វិញ នាំ​គ្នា​យាម​នៅ​រោងចក្រ ខ្លាច​មាន​ការ​ដឹក​ម៉ាស៊ីន​ដេរ និង​សម្ភារៈ​ចេញ​បន្ថែម​ទៀត។ កម្មករ​អះអាង​ថា ចាប់​ពី​ពេល​នេះ​តទៅ ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ដឹក​ម៉ាស៊ីន ឬ​សម្ភារៈ​ចេញ​ពី​រោងចក្រ​ទាំង​៣​នេះ​ទេ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ប្រាក់​ឈ្នួល​ជា​មុន​សិន។

ប្រធាន​សហព័ន្ធ​កម្មករ​ខ្មែរ​ជួយ​ខ្មែរ លោក ល៉ាំង សំបូរ ដែល​ត្រូវ​បាន​កម្មករ​ខ្លះ ស្នើ​សុំ​ឲ្យ​ជួយ​ឃ្លាំមើល និង​ទាមទារ​ផលប្រយោជន៍​ឲ្យ​កម្មករ សម្រាប់​រោងចក្រ​ទាំង​៣ និយាយ​ថា មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មក​ដោះស្រាយ​ជាមួយ​កម្មករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ប៉ុន្តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ។ លោក​ថា មន្ត្រី​ក្រសួង​ការងារ បាន​ប្រាប់​កម្មករ​ថា ក្រសួង​ទុក​ពេល​ឲ្យ​ថៅកែ ៤៨​ម៉ោង ដើម្បី​ចូល​ខ្លួន​មក​ដោះស្រាយ​មុន​នឹង​កម្មករ​ប្ដឹង​ទៅ​តុលាការ ដើម្បី​សុំ​សិទ្ធិ​លក់​សម្ភារៈ​រោងចក្រ​ឡាយឡុង៖ «»។

ករណី​ថៅកែ​រត់ចោល​រោងចក្រ​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។ ក្រុម​កម្មករ​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ ថា បាន​បណ្ដែតបណ្ដោយ​ឲ្យ​ករណី​នេះ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ស្ទើរ​គ្រប់​រោងចក្រ ដោយ​គ្មាន​វិធានការ​ទប់ស្កាត់។ កម្មករ​មួយ​ចំនួន​បាន​ព្រមាន​ថា ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​នោះ​ទេ ពួកគេ​នឹង​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ចុះ​ចេញ​ពី​តំណែង ព្រោះ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ករណី​ថៅកែ​រត់​ចោល​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles