Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កូន​ប្រសា​លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ផ្លូវ​ការ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

$
0
0

កូន​ប្រសា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ត្រូវ​បាន​អគ្គ​ស្នងការ​នគរបាល​ជាតិ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ នាយ​ឧត្ដមសេនីយ៍ នេត សាវឿន ជា​អ្នក​ប្រកាស​តែងតាំង​លោក ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា ពី​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ ទៅជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។

ការ​ប្រគល់​តួនាទី​ដល់​លោក ឌី វិជ្ជា ជា​ផ្លូវការ​នៅ​ពេល​នេះ គឺ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ឪពុកក្មេក​លោក ឌី វិជ្ជា បាន​ចេញ​អនុក្រឹត្យ​តែងតាំង​កូនប្រសា​លោក​ឲ្យ​ធ្វើជា​អគ្គស្នងការ​រង​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា កន្លង​ទៅ។

ការ​តែងតាំង​នេះ​ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​មើល​ឃើញ គឺជា​ការ​ពង្រឹង​អំណាច ឲ្យ​រឹងមាំ​មួយ​កម្រិត​ទៀត នៃ​ក្រុម​គ្រួសារ​ត្រកូល “​ហ៊ុន​”​។ សព្វថ្ងៃ​កូន និង​ក្មួយ​របស់​លោក ហ៊ុន សែន កំពុង​កាន់​តួនាទី​សំខាន់​ក្នុង​ជួរ​ទាហាន និង​ប៉ូលិស។ កូនច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គមេបញ្ជាការរង​កងទ័ព​ជើង​គោក ជា​មេបញ្ជាការរង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រីឯ​កូនប្រុស​ទី​ពីរ​របស់​លោក​វិញ គឺ​លោក ហ៊ុន ម៉ានិត គឺជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និង​ជា​នាយរង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ ចំណែក​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន គឺ ជា​អគ្គស្នងការ​នគរបាល​ជាតិ។

លោក ឌី វិជ្ជា ស្វាមី​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ថា​ជា​អ្នក​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើន​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


ជប៉ុន និងអូស្ត្រាលី ចូលរួមនឹងលោកខាងលិច ដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី -...


«លំនៅ​ដ្ឋាន​របស់​ខ្ញុំ ជា​បច្ឆា​ដុត​ខ្មោច!»


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


ញាក់សាច់! ប្រវត្តិតួសិចកូនកាត់បារាំង-វៀតណាម Céline Tran...


កលមិនឈ្នះគិត...


លោក សម សារី ជាវិរបុរសខ្មែរ


តោថ្មមុខអង្គរ...


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ


បើ​ជា​ខ្មែរ ត្រូវ​ចេះ​«សំពះ» !


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


លោក ហេង ស្រ៊ាង៖ ស្ថានភាព​នយោបាយ​ខ្មែរ​បច្ចុប្បន្ន...


បំបែកបំបាក់ដើម្បើត្រួតត្រា


ជំទាវខ្ពើមដី


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


ប្រវត្តិ​ របស់លោកជាម យៀប - រៀបរៀងដោយ៖ យូ សារាវុឍ្ឍ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...