Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេធាវី​ស្នើ​តុលាការ​បណ្ដេញ​កូនក្ដី​បរទេស​១០​នាក់​ដែល​បាន​ចាប់​ពី​បទ​ផ្សាយ​រូប​អាសអាភាស​ចេញ​ពី​កម្ពុជា

$
0
0

មេធាវី​ការពារ​ក្ដី​របស់​ជនបរទេស ១០​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​អះអាង​ថា ពួកគេ​បាន​ផ្សាយ​រូបភាព​នៃ​កាយ​វិការ​រាំ​បែប​អាសអាភាស អះអាង​ថា តុលាការ​មិន​គួរ​ចាប់​កូន​ក្តី​របស់​លោក​ដាក់​ក្នុង​ពន្ធនាគារ​នោះ​ទេ។ លោក​មេធាវី​ស្នើ​ឱ្យ​តុលាការ​សម្រេច​បណ្ដេញ​កូន​ក្តី​របស់​លោក​ទាំង ១០​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា។

​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឱ្យ​ដឹង​ថា ជនបរទេស​ចំនួន ១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​ដែល​រៀបចំ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប ដោយ​សមត្ថកិច្ច​ចាត់​ទុក​ថា កាយវិការ​រាំ​របស់​ពួកគេ​មាន​លក្ខណៈ​អាសអាភាស ដែល​ខុស​ទៅ​នឹង​ក្រមសីលធម៌​នៃ​ប្រទេស​កម្ពុជា។

​មេធាវី​ការពារ​ក្តី​ឱ្យ​ជនបរទេស​ទាំង ១០​នាក់​នោះ គឺ​លោក សួង សុភា និយាយ​ថា តាមរយៈ​រូបថត​ក្នុង​ពិធី​ជប់លៀង​ដែល​ពួកគេ​បាន​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន ជា​រូបភាព​ផឹកស៊ី​ដោយ​មាន​ស្ត្រី​ខ្លះ​ស្លៀកពាក់​ប៊ីហ្គីនី ប៉ុន្តែ​មិន​ឃើញ​រូបភាព​នៃ​ការ​រូប​ភេទ ឬ​ក៏​រូប​អាក្រាត​កាយ​នោះ​ឡើយ។

​ទោះ​យ៉ាង​ណា លោក​មេធាវី​ទទួល​ស្គាល់​ថា ពួកគេ​ពិតជា​បាន​ធ្វើ​ខុស​នឹង​ក្រមសីលធម៌​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ទោស​នេះ​មិន​សម​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស ឬ​ដាក់​ក្នុង​ពន្ធនាគារ​នោះ​ទេ។

​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនបរទេស​ទាំង ១០​នាក់​នោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នោះ ខ្លះ​មក​ពី​ចក្រភព​អង់គ្លេស កាណាដា រវ៉េសរវ៉ស ហុល្លង់ និង​នូវែលហ្សេឡង់ ជាដើម។

​ជនបរទេស​ទាំង ១០​នាក់​នេះ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាការ​រយៈពេល ១​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles