Clik here to view.

តំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់ប្រកាសធ្វើយុទ្ធនាការថ្ងៃ អាទិត្យពណ៌ស និងអំពាវឲ្យពលរដ្ឋចូលរួមយុទ្ធនាការណ៍នេះដើម្បីឲ្យមានការដោះលែងលោក កឹម សុខា។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា ថា ការទាមទារនេះធ្វើឡើងដោយសន្តិវិធី ដែលមិនមែនបដិវត្តពណ៌ដូចការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ឡើយ។
លោកបញ្ជាក់ទៀតថា ពលរដ្ឋទូទៅអាចចូលរួមយុទ្ធនាការនេះ បានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់លោក នៅថ្ងៃអាទិត្យទី២១ ខែមករានេះ។ លោកនិយាយថា យុទ្ធនាការ នេះទាមទារអោយអ្នកចូលរួម ពាក់អាវពណ៌សនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីបញ្ជាក់នូវការទាមទាររបស់ខ្លួន។ លោកបន្តថា នៅពេលមានពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានបង្ហាញការចូលរួមជាមួយលោក។ «»
អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា រដ្ឋាភិបាលនឹងមានវិធានការលើអង្គការសង្គមស៊ីវិល និងបុគ្គលណាដែលធ្វើយុទ្ធនាការថ្ងៃអាទិត្យពណ៌ស ទាមទារឲ្យដោះលែងលោក កឹម សុខា។ ប៉ុន្តែ លោក សួន រីដា យល់ថា ការទាមទាររបស់លោកគឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋប៉ុណ្ណោះ៕