Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​ទទួល​យក​បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី

Image may be NSFW.
Clik here to view.

តុលាការ​កំពូល ទទួល​បណ្ដឹង​សាទុក្ខ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី នៅ​សប្ដាហ៍​នេះ។ លោក កែវ វ៉ាន់នី មេធាវី​ការពារ​ក្តី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ (យាង សុជាមេត្តា) បាន​ឱ្យ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា ថា លោក​នឹង​ដាក់​ពាក្យ​ការពារ​ក្ដី​ក្នុង​សំណុំ​រឿងក្ដី​នេះ​នៅ​តុលាការ​កំពូល នៅ​ពេល​ខាង​មុខ ព្រមទាំង​ដាក់​សារណា​ការពារ​កូនក្ដី​ទាំង​ពីរ​របស់​លោក​ផង​ដែរ។

​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា លោក កែវ វ៉ាន់នី  បាន​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​នឹង​សាលដីកា​សាលាឧទ្ធរណ៍​ដោយ​សំណូមពរ​ឱ្យ​តុលាការ​កំពូល សម្រេច​ទាត់ចោល​សាលដីកា​សាលាឧទ្ធរណ៍ និង​សម្រេច​ដោះលែង​កូនក្ដី​ទាំង​ពីរ​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក​មេធាវី​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ប្ដឹង​សាទុក្ខ​នេះ ដោយសារតែ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ផ្ដល់​ភាព​អយុត្តិធម៌​បំផុត​សម្រាប់​កូនក្ដី​ទាំងពីរ​របស់​លោក ដែល​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ។ អ្នកច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ អះអាង​ថា ការ​ចោទ​ប្រកាន់ ការ​ឃុំ​ខ្លួន​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌។

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតុន តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា លោក កែវ វ៉ាន់នី ក៏​បាន​ទៅ​ជួប​កូនក្ដី​ទាំង​ពីរ​របស់​នៅ​ពន្ធនាគារ​ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​ទាំង​នេះ ព្រមទាំង​សួរសុខទុក្ខ​កូនក្ដី​លោក​ផង​ដែរ។ លោក​ឱ្យ​ដឹង​បន្ត​ថា លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចង់​ស្ដាប់​វិទ្យុ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ប្រចាំថ្ងៃ ហើយ​លោក​ទាំង​ពីរ​ក៏​បាន​ស្នើ​ទៅ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដោយ​ផ្ទាល់ ប៉ុន្តែ​មន្ត្រី​អនុរក្ស​ប្រាប់​លោក​ទាំង​ពីរ​ថា ត្រូវ​ស្នើ​សុំ​ប្រធាន​ពន្ធនាគារ​ជា​មុន​សិន ទើប​អាច​អនុញ្ញាត​ឱ្យ​ស្ដាប់​បាន។ ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ួន ឈិន ក៏​ចង់​បាន​ម៉ោង​ហាត់​ប្រាណ​បន្ថែម ដោយសារ​តែ​បច្ចុប្បន្ន​នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​អនុញ្ញាត​ឱ្យ​លោក​ហាត់ប្រាណ​តែ ១៥​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​មូលហេតុ​មួយ​ទៀត ដោយសារ​តែ​សុខភាព​លោក អ៊ួន ឈិន ចុះ​ខ្សោយ​រស់​នៅ​ក្នុង​បន្ទប់​តូច​ណែន​ចង្អៀត​មិន​អាច​ហាត់ប្រាណ​បាន ទើប​លោក​ត្រូវ​ការ​ម៉ោង​ហាត់ប្រាណ​បន្ថែម​ដើម្បី​ឱ្យ​សុខភាព​គាត់​មាំមួន​ឡើង​វិញ។ លោក កែវ វ៉ាន់នី នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទាំង​នេះ​ទៅ​ប្រធាន​ពន្ធនាគារ​នៅ​ពេល​ខាង​មុខ​នេះ។

មក​ទល់​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា នេះ ចូល​ថ្ងៃ​ទី​៦០​ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles