Quantcast
Viewing all articles
Browse latest Browse all 11174

ចំនួន​កម្មករ​សន្លប់​ក្នុង​ឆ្នាំ​២០១៧​ថយ​ចុះ​ជាង​ឆ្នាំ​២០១៦

Image may be NSFW.
Clik here to view.

ប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម  លោក ជាវ ប៊ុនរិទ្ធ អះអាង​ថា ពេញ​មួយ​ឆ្នាំ​២០១៧  មាន​កម្មករ កម្មការិនី ដួល​សន្លប់​ចំនួន ១.១៦០​នាក់។ ចំនួន​នេះ​បើ​ធៀប​ឆ្នាំ​២០១៦ លោក ជាវ ប៊ុនរិទ្ធ ប្រៀបធៀប​ថា ចំនួន​ដួល​សន្លប់​មាន​ការ​ថយ​ចុះ។

លោក​ត្រូវ​បាន​សារព័ត៌មាន​ទីភ្នាក់ងារ​កម្ពុជា អាកាប៉េ (AKP) ស្រង់​សម្ដី​ថា ការ​ថយ​ចុះ​ចំនួន​កម្មករ​ដួល​សន្លប់ ដោយសារ​ក្រសួង​ការងារ បាន​ចាត់​វិធានការ​ព្រមាន​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​នានា ជាពិសេស​នាយក​រដ្ឋបាល​រោងចក្រ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិយាកាស​នៅ​ក្នុង​រោងចក្រ និង​ខាង​ក្រៅ​រោងចក្រ ដោយ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា ក្នុង​ចំណោម​អ្នក​ដួល​សន្លប់​ចំនួន ១.១៦០​នាក់ មាន​កម្មការិនី​ចំនួន ១.១៥៩​នាក់។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ធ្លាប់​ព្រមាន​ម្ចាស់​រោងចក្រ​តាមរយៈ​សេចក្តី​ជូន​ដំណឹង​ថា ត្រូវ​រៀបចំ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ឱ្យ​បាន​ត្រឹមត្រូវ ទុកដាក់​សម្ភារៈ និង​វត្ថុ​ធាតុ​ដើម​ឱ្យ​មាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជាពិសេស​ត្រូវ​ដាក់​ឱ្យ​មាន​ឧបករណ៍​ស្តង់​កម្ដៅ​នៅ​កន្លែង​ធ្វើ​ការ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាមដាន ការវិវត្តន៍​នៃ​កម្ដៅ​នៅ​ក្នុង​រោងចក្រ​ជាដើម។ ប៉ុន្តែ​លិខិត​ព្រមាន​នោះ​ត្រូវ​បាន​កម្មករ​អះអាង​ថា មាន​រោងចក្រ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ស្ដង់ដារ​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់​នៅ​តែ​មាន​ចំនួន​ខ្ពស់។

របាយការណ៍​នៃ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​បង្ហាញ​ថា មូលហេតុ​មាន​ករណី​ដួល​សន្លប់​ដោយសារ​មក​ពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្រប​ពេល​សុខភាព​កម្មករ​មាន​សភាព​ទន់​ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​ជីវជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles