Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា​ដាក់​តាំង​ពិព័រណ៍​​គ្រឿងអលង្ការ​ខ្មែរ​សម័យ​បុរាណ​រយៈពេល​១​ខែ

$
0
0

កម្ពុជា ដាក់​តាំង​ពិព័រណ៍​​គ្រឿងអលង្ការ​ខ្មែរ​សម័យ​បុរាណ​រយៈពេល ១​ខែ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ នៅ​សារមន្ទីរ​ជាតិ។ កម្ពុជា បាន​ទទួល​គ្រឿងអលង្ការ​ខ្មែរ​បុរាណ​ទាំង​នោះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​ស្នើ​សុំ​វត្ថុ​បុរាណ​ទាំង​នេះ​ពី​ខាង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ក្នុង​ប្រទេស​អង់គ្លេស អស់​រយៈពេល​មួយ​ឆ្នាំ។

គ្រឿងអលង្ការ​ទាំង​នោះ រួម​មាន មកុដ​មាស ខ្សែ​ក​មាស ក្រវិល​មាស ស្នាប់ដៃ​មាស និង​វត្ថុ​បុរាណ​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នោះ​ក៏​មាន​តាំង​ពិព័រណ៍​គ្រឿងអលង្ការ​ធ្វើ​ពី​ប្រាក់ និង​ស្ពាន់​ជា​ច្រើន​ទៀត​ផង​ដែរ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច  លោកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា ពិព័រណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ពិចិត្រ​ៗ ជា​គ្រឿង​អលង្ការ និង​គ្រឿង​លំអ​ធ្វើ​ពី​មាស និង​ប្រាក់​ដែល​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ​បុរាណ​ដ៏​វិចិត្រ និង​គំនិត​ឆ្នៃ​ប្រឌិត​នៃ​គ្រូ និង​សិល្បករ​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

ក្រោយ​ការ​តាំង​ពិព័រណ៍​រួច សារមន្ទីរ​នឹង​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​ថ្លឹង​ទម្ងន់​វាស់វែង​ដាក់​តាម​ប្រភេទ​នៃ​គ្រឿងអលង្ការ និង​ចុះ​បញ្ជី​សារពើពន្ធ។ បន្ទាប់ពី​រៀបចំ​រួចរាល់ សារមន្ទីរ​នឹង​ធ្វើ​ពិធី​ប្រគល់​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ម្ដង​ទៀត ដើម្បី​យក​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​បំផុត។ យោង​តាម​អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំចូល​វត្ថុ​បុរាណ​របស់​អង្គការ​យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles