Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​៥១​នាក់​ស្លាប់​និង​របួស​ដោយ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

Image may be NSFW.
Clik here to view.

អត្រា​ពលរដ្ឋ​រងគ្រោះ​ពី​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ធ្លាក់​ចុះ ៣៤​ភាគរយ ក្នុង​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​២០១៧ នេះ ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

របាយការណ៍​ចុង​ក្រោយ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ឲ្យ​ដឹង​ថា សម្រាប់ ១១​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​អត្រា​ស្លាប់ និង​រង​របួស​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ៥១​ករណី គឺ​ធ្លាក់​ចុះ ៣៤​ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ ដែល​មាន​ចំនួន​រហូត​ដល់ ៧៧​ករណី។

​របាយការណ៍​ដដែល​របស់​ស៊ីម៉ាក់ ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ពលរដ្ឋ​ចំនួន ៩​នាក់​បាន​ស្លាប់ និង ៤២​នាក់​រង​របួស ឬ​ត្រូវ​បាត់បង់​អវយវៈ។ របាយការណ៍​គូស​បញ្ជាក់​ថា ក្នុង​តួលេខ​នេះ មាន ៦៥% ជា​បុរស ២៥% ជា​កុមារា និង ១០% ជា​ស្ត្រី និង​កុមារី។

​គិត​ចាប់​ពី​ឆ្នាំ​១៩៧៩ មក​ទល់​នឹង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ បាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស​នៅ​កម្ពុជា សរុប​ជិត ២​ម៉ឺន​នាក់ (១៩.៧៥៧) ហើយ​ពលរដ្ឋ​ជិត ៤​ម៉ឺន ៥​ពាន់​នាក់ (៤៤.៩៥៦) បាន​រង​របួស ឬ​ធ្លាក់​ខ្លួន​ពិការ។

​អនុប្រធាន​ទី​១ ស៊ីម៉ាក់ លោក សេរី កុសល ធ្លាប់​អះអាង​ថា កម្ពុជា​ត្រូវការ​ថវិកា​សរុប​ជាង ៤០០​លាន​ដុល្លារ ដើម្បី​ដោះ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​អស់ពី​កម្ពុជា ត្រឹម​ឆ្នាំ​២០២៥ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles