Image may be NSFW.
Clik here to view.
Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីថា មន្ត្រីរាជការ រួមទាំងគ្រូបង្រៀនគឺត្រូវចូលនិវត្តនៅអាយុ៦០ឆ្នាំ។ ជាងនេះទៅទៀតលោកថា គ្មានការពិភាក្សាណាមួយដើម្បីឲ្យបន្តអាយុចូលនិវត្តមន្ត្រីរាជការ និងគ្រូបង្រៀនទេ។ ក៏ប៉ុន្តែសង្គមស៊ីវិលយល់ថា ការកំណត់អាយុចូលនិវត្តរបស់មន្ត្រីរាជការត្រឹមអាយុ៦០ឆ្នាំជារឿងល្អ ប៉ុន្តែស្នើឲ្យការអនុវត្តឲ្យស្មើភាពចំពោះមន្ត្រីទូទៅកុំឲ្យមានករណីពិសេសចំពោះមន្ត្រីដែលជាបក្សពួករបស់ខ្លួន។
ស្ដាប់ព័ត៌មានពិស្ដារ៖