Quantcast
Viewing all articles
Browse latest Browse all 11174

ធនាគារ​ពិភពលោក​រក​ឃើញ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ

Image may be NSFW.
Clik here to view.

ធនាគារ​ពិភពលោក (World Bank) រក​ឃើញ​បញ្ហា​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ រួមមាន ភាព​គ្មាន​សណ្ដាប់ធ្នាប់ ការ​ស្ទះ​ចរាចរណ៍ និង​ការ​បំពុល​បរិស្ថាន​ផ្សេងៗ។ របាយការណ៍​ឆ្នាំ​២០១៧ របស់​ក្រុម​ធនាគារ​ពិភពលោក ដែល​មាន​ចំណងជើង​ថា ការ​អភិវឌ្ឍ​ទីក្រុង ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង អំពី​ភាព​ប្រឈម​ជាច្រើន ក្នុង​ការ​ផ្ដល់​ជា​សេវាកម្ម​ជា​មូលដ្ឋាន ដែល​រួមមាន ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ ស្ថានីយ​កែច្នៃ​ទឹក​ស្អុយ សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការ​គ្រប់គ្រង​កាកសំណល់​រឹង។

របាយការណ៍​ដដែល បង្ហាញ​ថា​បច្ចុប្បន្ន​នេះ គ្មាន​ប្រព័ន្ធ​សំអាត​ទឹក​ស្អុយ​ផ្លូវការ ក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ។ ទឹក​ស្អុយ និង​ទឹក​សំណល់​តាម​ផ្ទះ​សហគ្រាស​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ហូរ​លាយឡំ​ជាមួយ នឹង​ទឹកភ្លៀង ទៅ​ក្នុង​ប្រឡាយ​លូ ដែល​មាន​គម្រប និង​ប្រឡាយ​លូ​ចំហ ហើយ​បន្ទាប់មក​ហូរ​ធ្លាក់​ទៅ​ក្នុង​ទន្លេ បឹង និង​តំបន់​ដី​សើម​របស់​ទីក្រុង។ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹកភ្លៀង និង​សំអាត​ទឹក​ស្អុយ និង​កង្វះ​លិខិត​បទដ្ឋាន​គតិយុត្តិ និង​ការ​ពង្រឹង​ការអនុវត្ត​ឱ្យ​បាន​សមស្រប ធ្វើ​ឱ្យ​មាន​ទឹក​ស្អុយ ដែល​មិន​បាន​សំអាត​កាន់​តែ​ច្រើន ក្នុង​ប្រព័ន្ធ​ទឹក​ធម្មជាតិ។ របាយការណ៍​បន្ត​ថា ស្ថានភាព​បែបនេះ បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ទីក្រុង ជាពិសេស ដល់​ប្រជាជន​រស់នៅ ក្នុង​តំបន់​ដែល​មាន​ចំណូល​ទាប ជុំវិញ​ប្រឡាយ និង​បឹងបួ​ជាច្រើន។

របាយ​ការណ៍​នេះ​ក៏​រក​ឃើញ​ថា ការគ្រប់គ្រង និង​ការ​ផ្ដល់​ហិរញ្ញប្បទាន លើ​ការ​រៀបចំ​ក្រុង ការ​ពង្រឹង​អភិបាលកិច្ច និង​ការ​ផ្ដល់​សេវាកម្ម ក៏​ជួប​បញ្ហា​ប្រឈម​ដែរ។ លោកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកា​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា “​ការ​អភិវឌ្ឍ​ទីក្រុង ដែល​មាន​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​បាន​ល្អ អាច​ជួយ​ធ្វើ​ឲ្យ​ទីក្រុង មាន​ភាព​ល្បីល្បាញ ក្នុង​ការ​ធានា​ស្តង់ដារ​រស់នៅ​ប្រសើរ សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ”។

បញ្ហា​ប្រឈម​ខ្លាំង​មួយទៀត​នៅ​ទីក្រុង​ភ្នំពេញ គឺ​ការ​លិចលង់ ដោយ​ទឹក​ជំនន់​ទឹកភ្លៀង។ របាយការណ៍​ដដែល​នេះ បាន​ផ្ដល់​នូវ​អនុសាសន៍​ជាច្រើន ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវិត និង ការ​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង រួមមាន ការ​កែ​លម្អ​ស្ថាប័ន អភិបាលកិច្ច និង​ផែនការ​រៀបចំ​ទីក្រុង និង​ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ប្រកប​ដោយ​និរន្តរភាព។

តាម​របាយការណ៍​ជំរឿន​ទូទាំង​ប្រទេស ឆ្នាំ​២០១២ ទីក្រុង​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់ (,៨៥២,២០០)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles