Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដ៏​កម្រ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​ដង​ទន្លេ​មេគង្គ

$
0
0

ក្រុម​អ្នក​អភិរក្ស​ចម្រុះ​បាន​រក​ឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​តាម​ដង​ទន្លេមេគង្គ។ កន្ធាយ​ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ពិភពលោក។

ព័ត៌មាន​ពី​គេហទំព័រ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា  (WCS) បាន​ដក​ស្រង់​ប្រសាសន៍​លោក សោម ស៊ីថា ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​សត្វ​អណ្ដើក​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​នេះ ដោយ​លើក​ឡើង​ថា ចាប់​ពី​ឥឡូវ​នេះ​រហូត​ដល់​ខែ​មិថុនា គឺ​ជា​កំឡុង​ពេល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ពង​កូន។ នេះ​ជា​លើក​ទី​០១​ហើយ​ដែល​ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក សោម ស៊ីថា បញ្ជាក់​ទៀត​ថា អង្គការ​របស់​លោក​នឹង​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ប្រជា​សហគមន៍​ដើម្បី​ស្វែង​រក​សំបុក​សត្វ​កម្រ​បែប​នេះ​បន្ថែម​ទៀត​នៅ​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​ការពារ​កុំ​ឲ្យ​គេ​ប្រមូល​យក​ពង​កូន​របស់​វា។ លោក​បន្ត​ថា កន្ធាយ​ក្បាល​កង្កែប​អាច​ផុត​ពូជ​ទៅ​ថ្ងៃ​មុខ បើ​យើង​គ្មាន​វិធានការ​សម​ស្រប​ណា​មួយ​ដើម្បី​អភិរក្ស​វា។ ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ការពារ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ ដោយ​បញ្ឈប់​ការ​ទិញ ឬ​ក៏​បរិភោគ​សាច់ ឬ​ពង​របស់​វា។

ប្រភព​ដដែល​អះអាង​ថា សំបុក​កន្ធាយ​នេះ គេ​ប្រទះ​ឃើញ​នៅ​ទីតាំង​មួយ​តាម​ដង​ទន្លេ​មេគង្គ ចន្លោះ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង។ តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេល​នេះ សំបុក​ពង​ចំនួន ៣៧៨​សំបុក​ត្រូវ​បាន​ការពារ ហើយ​ជា​លទ្ធផល​មាន​កូន​ញាស់​ចំនួន ៨.៥២៨​កូន ដែល​ត្រូវ​បាន​ពន្លែង​ទៅ​ក្នុង​បឹង​ធម្មជាតិ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles