Clik here to view.

ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោក ហ៊ុន សែន បានស្នើទៅអន្តរជាតិកុំធ្វើការជាមួយគណបក្សប្រឆាំងព្រោះបក្សប្រឆាំង មិនបានដាក់ទូតជាមួយប្រទេសទាំងនោះទេ។
លោក ហ៊ុន សែន បានចោទបក្សប្រឆាំងថាជាអ្នកជំរុញអោយក្រុមប្រទេសមហាអំណាច ដាក់ទណ្ឌកម្មរបស់មកលើរដ្ឋាភិបាលលោក។ «»
លោក ហ៊ុន សែន ថ្លែងដូចនេះ នៅពេលចុះជួបកម្មករកម្មការិនី នៅសាលមហោស្រពកោះពេជ្រ ក្រុងភ្នំពេញព្រឹកថ្ងៃអាទិត្យទី១៧ ខែធ្នូ។
នៅពេលនេះកម្ពុជាកំពុងប្រឈមនឹងទណ្ឌកម្មជាច្រើនពីសហគមន៍ អន្តរជាតិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ស្នើបរទេសកុំយកកម្មករ និងពលរដ្ឋទូទាំងប្រទេស ធ្វើជា ចំណាប់ខ្មាំង ដោះដូរជាមួយក្រុមក្បត់ជាតិមួយក្រុម។
ប៉ុន្តែ អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុង និយាយថា អ្នកដែលយកពលរដ្ឋខ្មែរ និងកម្មករធ្វើជាចំណាត់ខ្មាំងនយោបាយ គឺរដ្ឋាភិបាលកម្ពុជាទៅវិញទេ។
ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន បានសាងកំហុសម្តងហើយម្តងទៀត ដូចជាការបិទអង្គការសង្គមស៊ីវិល បិទប្រពន្ធផ្សព្វផ្សាយឯករាជ្យ ចាប់មេបក្សប្រឆាំង អ្នកធ្វើការងារសង្គម និងកាសែតដាក់គុក ហើយចុងក្រោយនេះ គឺរំលាយគណបក្សសង្គ្រោះជាតិចោលដែលមានអ្នកគាំទ្រមួយចំហៀងប្រទេស។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមានទៅដល់លោក ហ៊ុន សែន ថា បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេនោះ គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន៕