Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ផ្ដាំ​គ.ជ.ប​មិន​ឲ្យ​ទទួល​យក​អតីត​មន្ត្រី​៣រូប​ដែល​លា​ឈប់​ចង់​ចូល​បម្រើ​ការ​វិញ

$
0
0

លោក ហ៊ុន សែន បាន​ប្រកាស​ជំហរ​ថា លោក​នឹង​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទេ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​នាយករដ្ឋមន្ត្រី បាន​ដាក់​បញ្ជា​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) គឺ​លោក ស៊ិក ប៊ុនហុក ថា មិន​ត្រូវ​ទទួល​យក​អតីត​មន្ត្រី​ជាន់​ខ្ពស់៣រូប ដែល​បាន​លាឈប់​ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ពេល​ថ្មី​នេះ ចូល​បម្រើការ​ឡើង​វិញ​នោះ​ឡើយ។

អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ឃើញ​ថា បើ​ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​ថា មិន​បាន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ..ប​ក៏​ដោយ ប៉ុន្តែ​នេះ​ជា​សារ​ដោយ​ប្រយោល​ថា លោក​បាន​ដាក់​គំនាប​រួច​ទៅ​ហើយ ទៅ​លើ​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​របស់​គ..ប នោះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់ថាCOMFREL ​លោក យឿង សុធារា យល់​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នៅ​ពេល​នេះ អាច​គ្រាន់​តែ​ជា​ទស្សនៈ​នៃ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។ ប៉ុន្តែ​គេ​សង្កេត ឃើញ​ថា​រាល់​សារ​នយោបាយ​របស់​លោក ហ៊ុន សែន តែង​ត្រូវ​បាន​គេ​អនុវត្ត​គ្រប់​ដំណាក់កាល ហើយ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ «»

លោក ហ៊ុន សែន យូរៗ​ម្ដង​បាន​និយាយ​ជា​សាធារណៈ​ថា គ្មាន​សេចក្ដី​សម្រេច​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​រូប​លោក​នោះ​ឡើយ។

សូម្បី​តែ​ការ​ចាត់ចែង​​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង ក៏​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ជា​ស្នា​ដៃ​របស់​លោក​ដែរ។ តាមរយៈ​វីដេអូ ដែល​លោក​នាយករដ្ឋមន្ត្រី​សរសើរ​មិន​ដាច់​ពី​មាត់​ថា គណនី​ឈ្មោះ សីហា ពូកែ​លួច​ថត​សំឡេង​សន្ទនា​របស់​លោក​ជាមួយ​នឹង​លោក កឹម សុខា ក៏​លោក ហ៊ុន សែន បង្គាប់​ឲ្យ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ ក្បត់​លោក សម រង្ស៊ី ដែរ​ហើយ​សន្យា​ឲ្យ​ឡើង​ជា​ប្រធាន​បក្ស​ថែម​ទៀត។

ការ​ចាត់ចែង​ដ៏​ប៉ិន​ប្រសប់​មួយ​ទៀត ក្រោយ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃ​ទី ៥-៦ ខែ​កក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បាន​តែងតាំង​ឲ្យ​លោក អ៊ឹង ហួត ធ្វើ​ជា​នាយករដ្ឋមន្រ្តីទី១​ភ្លាម បន្ទាប់​ពី​កម្ចាត់​ទ្រង់ នរោត្តម រណឫទ្ធិ ចេញ​ពី​ឆាក​នយោបាយ​បាន​សម្រេច។ ភាព​ខ្លាំង​ដែល​រង​ការ​រិះគន់​មិន​ចេះ​ចប់ របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​នេះ នៅ​មិន​គិត​ដល់​លោក​ចង់​ដក​អ្នក​ណា ឬ​ដាក់​អ្នក​ណា​នៅ​ក្នុង​រដ្ឋសភា និង​ការ​ចង់​កែប្រែ​ច្បាប់ ឬ​បង្កើត​ច្បាប់​អ្វី​ក៏​បាន ទៅ​តាម​ចិត្ត​លោក​នោះ​នៅ​ឡើយ​ផង។

នៅ​ពេល​នេះ​វិញ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ជំហរ​របស់​លោក​ទុក​ជា​មុន​ថា លោក​នឹង​មិន​ចង់​ឲ្យ​គណបក្ស​របស់​លោក​ជាប់​ពាក់ព័ន្ធ​និង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ..ប ឡើយ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ជា​ច្រើន​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ប្រធាន​គ..ប គឺ​លោក ស៊ិក ប៊ុនហុក ថា លោក​មិន​ចង់​ឃើញ​មន្ត្រី​សំខាន់​ៗ បី​រូប​ដែល​ជ្រើស​ចេញ​ពី​បក្ស​ប្រឆាំង ហើយ​លាឈប់​ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចូល​មក​បម្រើការ​ឡើង​វិញ​ឡើយ។

អាស៊ីសេរី​ពុំ​អាច​សុំ​ប្រតិកម្ម​ចំពោះ​ជុំវិញ​រឿង​នេះ​បាន​ភ្លាមៗ​ទេ ពី​មន្ត្រី​គ..ប នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។ប៉ុន្តែ​អតីត​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​ជ្រើស​ចេញ​ពី​កូតា​បក្ស​ប្រឆាំង​គឺ​លោក រ៉ុង ឈុន អះអាង​ថា មុន​នឹង​ចេញ​ពី​ស្ថាប័ន​ជាតិ​មួយ​នេះ គឺ​លោក និង​មន្ត្រី​ដទៃ​ទៀត​បាន​គិត​ច្បាស់​ណាស់ ថា​លោក​នឹង​មិន​ត្រឡប់​ថយ​ក្រោយ​វិញ​នោះ​ឡើយ។ ម្យ៉ាង​ទៀត ចាកចេញ​នេះ គឺ​ជា​ការ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ ដែល​មាន​ជាង ៣លាន​នាក់ ហើយ​ត្រូវ​បាន​បក្ស​កាន់​អំណាច​បំផ្លាញ​ចោល។

អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង ជា​សមាជិក​ គ..ប រួម​ទាំង​លោក គួយ ប៊ុនរឿន ជា​អនុប្រធាន​គ..ប បាន​លាឈប់​ព្រម​គ្នា​កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា។ មាន​តែ​លោក ហ៊ីង ធារិទ្ធ ដែល​ជ្រើស​ចេញ​ពី​កូតា​បក្ស​ប្រឆាំង​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​មនុស្ស​ទាំង ៤នាក់​នេះ នៅ​បន្ត​ក្រាញ​ននៀល​ក្នុង​តួនាទី​ជា​សមាជិក​គ..ប ទៀត។

ដោយ​ឡែក លោក ហ៊ុន សែន ដែល​អះអាង​ថា នឹង​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ បែរ​ជា​បាន​បង្គាប់​ឲ្យ​គ..ប គួរ​ជ្រើសរើស​អនុប្រធាន​គ..ប មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជំនួស​លោក គួយ ប៊ុនរឿន ហើយ​សមាជិក ២រូប​ទៀត ត្រូវ​យក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ពី​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ជំនួស​អោយ​លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles