Clik here to view.

អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប ២នាក់ទៀត គឺលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង នៅថ្ងៃទី២០ ខែវិច្ឆិកា បានដាក់ពាក្យលាលែងពីគ.ជ.ប។
មូលហេតុនៅក្នុងការដាក់ពាក្យ ត្រូវបានអ្នកទាំង៣លើកឡើងថា ដោយសារការបើកផ្លូវអោយ គ.ជ.ប អនុវត្តការបែងចែកអាសនៈនៃរដ្ឋសភាអាណត្តិទី៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឡើងវិញ ដោយយកទៅបែងចែកឲ្យគណបក្សនយោបាយផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតជូន ត្រូវបានមតិសាធារណៈជាតិ និងអន្តរជាតិថា គឺជាការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅក្នុងអាណត្តិនីមួយៗ ជាពិសេស គឺជាការរំលោភឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សដែលពលរដ្ឋពេញចិត្ត។
សមាជិកគ.ជ.ប ទាំង៣ ហៅទង្វើកំហិតឲ្យ គ.ជ.ប បែងចែកអាសនៈឡើងវិញ ថាជាការជះឥទ្ធិពលដោយផ្ទាល់ដល់ដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ហើយមិនអាចធានាបាននូវការបោះឆ្នោតមួយ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយលទ្ធផលនៃការបោះឆ្នោតក៏មិនអាចទទួលស្គាល់ពីពលរដ្ឋម្ចាស់ឆ្នោត ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ធានាថា ក្រោយពីរំលាយបក្សប្រឆាំងរួចហើយ សមាជិកគ.ជ.បទាំងអស់ដែលមកពីកូតាគណបក្សប្រឆាំងនឹងមិនត្រូវបាត់បង់តំណែងឡើង ព្រោះអ្នកទាំងនោះគឺជាអាជ្ញាកណ្ដាល គ្មានគណបក្សនយោបាយទេ ព្រោះបានប្រកាសលាលែងពីគណបក្សរួចរាល់ហើយ។
នៅក្នុងលិខិតរួមដែលដែលមានស្នាមមេដៃរបស់អនុប្រធាន និងសមាជិកគ.ជ.ប ទាំង២ អះអាងថា ក្នុងនាមជាអាជ្ញាកណ្ដាលរៀបចំការបោះឆ្នោត មិនអាចនៅបន្តធ្វើការងារក្នុងស្ថាប័ន គ.ជ.ប តទៅទៀតបានឡើង ព្រោះជាការក្បត់ឧត្តមគតិ មនសិការ របស់អ្នកទាំង៣ និងជាការក្បត់ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលនាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕