Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ថា​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​មិន​ត្រូវ​បាន​គោរព​ពេញលេញ​នៅ​ឡើយ

$
0
0

តុលាការ​កម្ពុជា​ក្រៅពី​គេ​មើល​ថា ជា​តុលាការ​មិន​ឯករាជ្យ កាត់​សេចក្ដី​ដោយ​លម្អៀង​ទៅ​អ្នក​មាន​អំណាច និង​មាន​លុយ​នោះ ក៏​មាន​ករណី​មួយ​ចំនួន​ទៀត​ដែរ នៅ​ក្នុង​សវនាការ​នោះ​គឺ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដល់​ជនជាប់ចោទ​មិន​ត្រូវ​បាន​គោរព​ពេញលេញ​នៅឡើយ។ អ្នកច្បាប់​ថា ជា​ការ​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ។

លោក​មេធាវី ហែម សុជាតិ លើក​ឡើង​ថា ដើម្បី​ឱ្យ​ដំណើរការ​ក្ដី​រឿង​ព្រហ្មទណ្ឌ​ប្រកប​ដោយ​ភាព​យុត្តិធម៌ ចាំបាច់​ណាស់ ជន​ជាប់ចោទ ត្រូវ​យល់ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​អំឡុង​ពេល​សវនាការ។ លោក​មេធាវី​បន្ត​ថា ប្រសិនបើ​ចៅក្រម​មិនបាន​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​ទេ ជា​អំពើ​រំលោភ​ច្បាប់ ហើយ​ដំណើរការ​រឿង​ក្ដី​នឹង​គ្មាន​ភាព​យុត្តិធម៌​ចំពោះ​ជនជាប់ចោទ​ឡើយ។

លោក​មេធាវី ហែម សុជាតិ ពន្យល់​ថា បុគ្គល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ មាន​សិទ្ធិ​ត្រូវ​ដឹង​អំពី​ប្រភេទ និង​មូលហេតុ​នៃ​អំពើ​ដែល​បាន​ចោទប្រកាន់​មក​លើ​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត។ ចៅក្រម​មាន​កាតព្វកិច្ច​ពន្យល់​ឱ្យ​បាន​គ្រប់គ្រាន់ និង​ធានា​ថា ជនជាប់ចោទ​យល់​ពី​បទ​ចោទប្រកាន់ និង​មូលហេតុ​នៃ​ការចោទប្រកាន់​មក​លើ​ខ្លួន។

លោក​មេធាវី ហែម សុជាតិ បន្ត​ថា ចៅក្រម​ត្រូវតែ​ប្រាប់​ជនជាប់ចោទ អំពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​មេធាវី ឬ​ស្វ័យ​ការពារ។ ចុង​បញ្ចប់ ចៅក្រម​ត្រូវ​ធានា​ថា ជនជាប់ចោទ​ត្រូវ​ដឹង​ពី​សិទ្ធិ​នៅ​ស្ងៀម។

លោក​មេធាវី ហែម សុជាតិ បញ្ជាក់​ថា ការ​អនុវត្ត​ពន្យល់​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​នៅ​ដំណាក់កាល​ជំនុំជម្រះ គឺ​​ការចាំបាច់ ដើម្បី​ធានា​ថា ជនជាប់ចោទ​មាន​ឱកាស​ក្នុង​ការ​តតាំង​នឹង​ការ​ចោទ​ប្រកាន់​ណាមួយ​មក​លើ​ខ្លួន។ «»

ការ​លើក​ឡើង​របស់​អ្នកច្បាប់​បែប​នេះ នៅ​ស្រប​ពេល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បញ្ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ រក​ឃើញ​ថា ចៅក្រម​បាន​រំលោភ​សិទ្ធិ​របស់​ជនជាប់ចោទ​ពេល​ជំនុំ​ជម្រះ​ក្ដី។

នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា ចៅក្រម​សាលាឧទ្ធរណ៍​មួយ​ចំនួន​មិន​បាន​ប្រាប់ ឬ​ពន្យល់​ដល់​ជនជាប់ចោទ ឱ្យ​បាន​ដឹង​អំពី​សិទ្ធិ​របស់​ពួកគេ​អំឡុង​ពេល​សវនាការ។ ការ​អនុវត្ត​បែប​នេះ ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តជាតិ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

ជាមួយ​គ្នា​នេះ​ដែរ មេធាវី​តំណាង​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្តី​ខ្មែរក្រហម និង​ជា​ប្រធាន​ការិយាល័យ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​លើក​ឡើង​ដែរ​ថា ករណី​ដែល​ចៅក្រម​មិនបាន​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ មុន​ពេល​ជំនុំជម្រះ​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។ លោក​មេធាវី​បន្ត​ថា តាម​នីតិវិធី​ច្បាប់ ចៅក្រម​ត្រូវ​បាន​សិទ្ធិ​ដល់​ជនជាប់ចោទ​គ្រប់រូប​មុន​ពេល​ជំនុំ​ជម្រះ​ក្ដី មិន​ថា តុលាការ​ខ្មែរ សាលាក្ដី​ខ្មែរក្រហម ឬ​តុលាការ​អន្តរជាតិ​ឡើយ។

លោក​មេធាវី ហុង គឹមសួន បាន​ឱ្យ​ដឹង​បន្ត​ថា សាលា​ក្ដី​ខ្មែរក្រហម​មុន​ពេល​សវនាការ ចៅក្រម​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​ដូចជា សិទ្ធិ​និយាយ​តែ​ការ​ពិត​អំពី​ការ​ចោទ​ប្រកាន់ សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេធាវី​ទៅ​តាម​ខ្លួន​ចង់​បាន សិទ្ធិ​សុំ​សួរ​តាមរយៈ​ចៅក្រម​ទៅ​ភាគី សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ដែល​ខ្លួន​យល់ថា មិន​អាច​រក​យុត្តិធម៌​ដល់​ខ្លួន សិទ្ធិ​ក្នុង​ការ​និយាយ​សម្ដី​ចុងក្រោយ​ជាដើម។ «»

សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប ក្នុង​ការ​ទទួល​បាន​ការ​ការពារ​ខ្លួន​មាន​ចែង​ក្នុង​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ។

មាត្រា​១៤ ()() នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា ការ​សម្រេច​សេចក្ដី​ចោទប្រកាន់ ពី​បទ​ព្រហ្មទណ្ឌ​ណាមួយ​ប្រឆាំង​មក​លើ​ខ្លួន បុគ្គល​គ្រប់រូប​ត្រូវ​បាន​ព័ត៌មាន​ភ្លាមៗ និង​ដោយ​លម្អិត​អំពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់​មក​លើ​ខ្លួន​ជា​ភាសា​ដែល​ជន​នោះ​ចេះ។

កថាខណ្ឌ () (​ឃ​)​វិញ នៃ​មាត្រា​ដដែល​ចែងថា បុគ្គល​គ្រប់រូប​ត្រូវ​បាន​ជំនុំជម្រះ​ដោយ​មាន​វត្តមាន​របស់​ខ្លួន និង​ការពារ​ខ្លួន​ដោយ​ផ្ទាល់​ខ្លួន ឬ​តាមរយៈ​ជំនួយការ​ច្បាប់ តាម​ការ​ជ្រើសរើស​របស់​ខ្លួន និង​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្លូវច្បាប់ ប្រសិន​បើ​ខ្លួន​គ្មាន​ជំនួយការ​ច្បាប់​នោះ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ក្នុង​អំឡុងពេល​សង្កេត​ការណ៍​សវនាការ​ចំនួន ៣១៦​ករណី នៅ​សាលាឧទ្ធរណ៍ ពី​ថ្ងៃ​ទៅ១ វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ថា មាន ៣៨​ករណី​ប៉ុណ្ណោះ ដែល​ចៅក្រម​បាន​ត្រឹម​តែ​ពន្យល់​ផ្នែក​ខ្លះៗ អំពី​ការចោទប្រកាន់​ដល់​ជនជាប់ចោទ។ ចំណែក ២៧៦ ករណី​ទៀត ចៅក្រម​មិន​បាន​ប្រាប់ និង​ពន្យល់​អំពី​ការ​ចោទ​ប្រកាន់​ដល់​ជនជាប់ចោទ។ ចៅក្រម​មិនបាន​ប្រាប់​អំពី​សិទ្ធិ​ទទួល​បាន​មេធាវី និង​សិទ្ធិ​ការពារ​ក្តី​ដោយ​ខ្លួនឯង​ផង​ដែរ។ ក្នុងចំណោម ២៧៦​ករណី មាន​៦៣​ករណី ដែល​ចៅក្រម​ជំនុំជម្រះ​ក្ដី​គ្មាន​វត្តមាន​ជនជាប់ចោទ។

លោក​មេធាវី ហែម សុជាតិ លើក​ឡើង​ថា វត្តមាន​ជនជាប់ចោទ​ពិត​សំខាន់​ណាស់​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះក្ដី។ ជនជាប់ចោទ​ត្រូវ​ការពារ​ចំពោះ​ការ​ចោទប្រកាន់ ទទួល​ស្គាល់ ឬ​មិន​ទទួលស្គាល់​ចំពោះ​បទ​ចោទ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រីនាំពាក្យ​សាលាឧទ្ធរណ៍ និង​ក្រសួងយុត្តិធម៌​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ដល់​ចៅក្រម ឱ្យ​ប្រាប់ និង​ពន្យល់​ឱ្យ​បាន​ពេញលេញ​ដល់​ជនជាប់ចោទ​អំពី​សិទ្ធិ​របស់​ពួកគេ​នៅ​អំឡុង​ពេល​សវនាការ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​សិទ្ធិ​របស់​ជន​ជាប់ចោទ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពួកគេ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​ចៅក្រម​អនុវត្ត​តាម​បទដ្ឋាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ស្រប​តាប​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​អនុវត្ត​តាម​គំរូ​ដ៏​ល្អ​របស់​សាលា​ក្ដី​ខ្មែរក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles