Quantcast
Viewing all articles
Browse latest Browse all 11174

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ស្នើ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

Image may be NSFW.
Clik here to view.

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ធ្វើការ​អង្កេត​ទៅ​លើ​បញ្ហា​ព្រំដែន​កម្ពុជា ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​សម្រុក​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដ៏​ចម្រូងចម្រាស ខណៈ​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។

​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ថា កម្ពុជា-​វៀតណាម បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ធំ​រវាង​ខេត្ត​ក្រចេះ និង​ប៊ិនភឿក ប្រទេស​វៀតណាម រួចរាល់ ១០០% ហើយ​ភាគី​ទាំង​ពីរ​ក៏​កំពុង​បន្ត​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម ហើយ​នឹង​ឯកភាព​គ្នា​បញ្ចប់​ការងារ​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នាំ​២០១៧ នេះ។

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ថា អង្គការ​លោក​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ពេល​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ជាពិសេស​ខណៈ​គណបក្ស​អំណាច និង​គណបក្ស​ឆាំង​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​កំពុង​ប្រេះឆា ហើយ​រដ្ឋសភា​កម្ពុជា ពុំ​អាច​ដំណើរ​ការ​បាន​រលូន​ពេញ​លក្ខណៈ​ផង​នោះ៖ «ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ គឺ​មិន​អាច​ឲ្យ​យើង​ទទួល​ស្គាល់​លើ​ការ​បោះ​បង្គោល​ព្រំដែន​នេះ​បាន​ជា​ដាច់ខាត»

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​ឲ្យ​ផ្អាក​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ពេល​នេះ​ជា​បន្ទាន់។

​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បញ្ជាក់​ថា អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គណៈប្រតិភូ​ព្រំដែន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន បំពេញ​បន្ថែម​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម។ រហូត​ដល់​ពេល​នេះ ការ​រៀបចំ​បោះ​បង្គោល​ព្រំដែន​នេះ​បាន​សម្រេច​ជាង ៨០% ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles