Clik here to view.

ទន្ទឹមនឹងប្រព័ន្ធឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានយុទ្ធនាការយ៉ាងខ្លាំងក្លាក្នុងការផ្សាយដំណឹងអំពីចំនួនអ្នកដែលលោកនាយករដ្ឋមន្ត្រីអូសទាញអោយមកចូលជាមួយគណបក្សប្រជាជនកម្ពុជា បាន នៅថ្ងៃទី៦ ខែវិច្ឆិកា មានដំណឹងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ កំពុងរងការគំរាមកំហែងពីអាជ្ញាធរខេត្តអោយចុះចូលជាមួយគណបក្សប្រជាជន។
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងទាំងនោះអះអាងថា ពួកគាត់ប្ដេជ្ញាដាច់ខាតមិនទៅបម្រើគណបក្សកាន់អំណាច ដែលជាគណបក្សដែលពួកគាត់ហៅថា ជាគណបក្សកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះទេ។ ពួកគាត់លើកហេតុផលថា ពួកគាត់ត្រូវការសិទ្ធិសេរីភាព ត្រូវការការបោះឆ្នោតឆ្នាំ២០១៨ ដោយមានការប្រកួតប្រជែងដោយស្មើភាព ហើយពួកគាត់ក៏មិនបោះបង់ឆន្ទៈពលរដ្ឋដែលផ្ដល់សេចក្ដីសង្ឃឹមលើពួកគាត់ដែលជាសមាជិកគណបក្សប្រឆាំងនោះឡើយ។
សូមស្ដាប់បទសម្ភាសន៍សមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង លោក គិន ប៊ុនថា នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាកសួរដោយលោក ជុន ច័ន្ទបុត្រ៖