Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ត្រូវ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ

$
0
0

មន្ត្រី​តុលាការ​ខេត្ត​ប៉ៃលិន សម្រេច​បញ្ជូន​ក្រុម​ប្រឹក្សាឃុំ​ស្ទឹង​កាច់​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈុន សិទ្ធី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាការ​ហើយ កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី២៦ តុលា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា ការ​បញ្ជូន​លោក​ឈុន សិទ្ធី ទៅ​ពន្ធនាគារ​នេះ ដោយ​សាច់ញាតិ និង​មន្ត្រី​គណបក្ស​ពុំបាន​ដឹង​ថា តុលាការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​នោះ​ទេ។

ប៉ុន្តែ កាសែត​ក្នុងស្រុក​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ប្រមាថ​មន្ត្រី​សាធារណៈ។

ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក ឈុន សិទ្ធី ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា។ លោក ឃឹម ប៉ុន អះអាង​ថា ការ​ចាប់​នេះ​ទំនង​ដោយសារ លោក ឈុន សិទ្ធី បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​១ កាលពី​ថ្ងៃ​ទី២៣ តុលា ដោយ​បាន​ផ្ដាំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់​មិន​ចង់បាន​ប្រាក់ខែ ៥៧​ម៉ឺន​រៀល​(៥៧០,០០០)​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា ប្រាក់ខែ​រាប់​លាន​ដុល្លារ​អាមេរិក ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles