Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រឹទ្ធសភា​​ប្រជុំ​ពិនិត្យ​សេចក្ដី​ស្នើ​ច្បាប់​សម្រាប់​យក​អាសនៈ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី១៩ តុលា

$
0
0

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា។

ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ ព្រឹទ្ធសភា លើ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤ និង​របៀបវារៈ ៦​ផ្សេងទៀត មុន​នឹង​ដាក់​សេចក្ដី​ស្នើ​ច្បាប់​ទៅ​អង្គប្រជុំ​ពេញអង្គ​របស់​ព្រឹទ្ធសភា។

សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ទាំង​៤​នោះ​រួមមាន ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ។

រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី១៦ ខែ​តុលា បាន​អនុម័ត​សេចក្ដី​ព្រាង​លើ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤ ដោយ​គ្មាន​ការ​កែប្រែ។ ក្រុម​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស ការ​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ។ គណបក្សប្រឆាំង​ចាត់​ទុក​ការ​ធ្វើ​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​យក​អាសនៈ​ស្របច្បាប់ របស់​គណបក្សប្រឆាំង ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ ដែល​មិន​មាន​អាសនៈ​ក្នុង​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ


ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ


Kem Sokha requests treatment in Singapore


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


អ្វីទៅជាព្រះអាទិទេព?


KrisEnergy seeks nod for 3D survey of Block A


ព្រឹត្តិការណ៍រដ្ឋប្រហារ៦កក្កដា១៩៩៧ ភ្លេចហើយឬនៅ?


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Officials deny timber sent to Vietnam via Sesan


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


Document from Mr. Seang Sak


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះ​វររាជមាតាជាតិ​ខ្មែរ!


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


ជប៉ុន និងអូស្ត្រាលី ចូលរួមនឹងលោកខាងលិច ដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី -...