Quantcast
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​​នៅ​ខេត្ត​​បាត់ដំបង​ដើរ​សួរ​ពលរដ្ឋ​ពី​ការ​បោះឆ្នោត​ឲ្យ​បក្ស​ណាមួយ

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ និង​ក្រុម​ប្រឹក្សា​ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង​មក​ពី​គណបក្ស​សង្គ្រោះជាតិ កំពុង​ព្រួយបារម្ភ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​សួរ​ពលរដ្ឋ​តាម​ផ្ទះ​ពួកគាត់​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នៅ​ពេល​ខាងមុខ។

ទាក់ទង​នឹង​បញ្ហា​នេះ​អាជ្ញាធរ​ភូមិ​នៅ​ឃុំ​ខ្នាចរមាស​ម្នាក់​អះអាង​ថា ការ​សាកសួរ​នេះ គឺ​ធ្វើតាម​បញ្ជា​របស់​មន្ត្រី​ថ្នាក់លើ ដើម្បី​ចង់​ដឹង​ពី​ចំនួន​ពិតប្រាកដ​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ទាំង​ប្រជាពលរដ្ឋ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ឃុំ​ខ្នាចរមាស និង​មន្ត្រី​សង្គម​ស៊ីវិល ហៅ​ការ​ចុះ​ស្រង់​ឈ្មោះ​ពលរដ្ឋ​នៅមុន​ការបោះឆ្នោត​ដោយ​អាជ្ញាធរ​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​កោះរាម ឃុំ​ខ្នាចរមាស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ តុលា ថា សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​ភូមិ​មាន​គ្នា​ប្រមាណ​៣​នាក់​បាន​មក​សាកសួរ​រូប​គាត់​ដល់​ផ្ទះ កាលពី​ថ្ងៃ​ទី​៤ តុលា ដោយ​សុំ​រូបថត​ពួកគាត់​ដែល​គ្រប់​អាយុ​បោះឆ្នោត ហើយ​សួរ​ថា​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​តើ​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ណា។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា រូប​គាត់ មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក្រោយមក​សកម្មជន​គណបក្ស​កាន់អំណាច​ក៏​នាំគ្នា​ដើរចេញ​ទៅវិញ៖ បើ​តាម​គំនិត​ខ្ញុំ មិន​ដឹង​គាត់​យក​រូប​ថត​របស់​ខ្ញុំ​ធ្វើ​ស្អី​ និង​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ។ ម្យ៉ាង​ការ​ធ្វើ​ដូច្នេះ​វា​ហាក់​ដូច​ជា​ការ​មក​បង្ខិតបង្ខំ​ខ្ញុំ​ឲ្យ​បោះឆ្នោត​ទៅ​គណបក្ស​កាន់​អំណាច​ ព្រោះ​ខ្ញុំ​មិន​ទាន់​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នៅ​ឡើយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អនុប្រធាន​ភូមិ​កោះរាម លោក ទិត្យ ម៉ៅ មាន​ប្រសាសន៍​ថា លោក​ពិតជា​បាន​នាំ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​សាកសួរ​ពលរដ្ឋ​ពី​ទៅ​បោះឆ្នោត នៅ​ពេល​ខាងមុខ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា ការសាកសួរ​នេះ​គឺ​គ្រាន់តែ​ចង់​ដឹង​ពី​ចំនួន​ពិតប្រាកដ​របស់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀបចំ​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ពួកគាត់៖ «មាន​ថ្នាក់​ភូមិ ថ្នាក់​ស្រុក​និង​ខេត្ត​ក៏​បាន​ចុះ​មក​ជា​មួយ​ដែរ​ ដោយ​ពួកគាត់​ប្រើ​ឲ្យ​ខ្ញុំ​ធ្វើ​។ ការ​សួរ​នាំ​នេះ​ បើ​សួរ​គាត់​ទៅ​គាត់​ថា​គណបក្ស​សង្គ្រោះជាតិ យើង​មិន​ស្រង់​ឈ្មោះ​គាត់​ទេ គឺ​សួរ​រក​អ្នក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ»

ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​ខ្នាចរមាស មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក រៀល មុនី អះអាង​ថា លោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សកម្មជន​ជន​គណបក្ស​កាន់អំណាច ដែល​បាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​តាម​ភូមិ ដើម្បី​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស​របស់​ពួកគេ។ លោក ហៅ​ទង្វើ​នេះ​ថា ជា​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច៖ «ការ​ដែល​អាជ្ញាធរ​ចុះ​ទៅ​នោះ​ គឺ​ចុះ​គ្រប់​ទីកន្លែង​តែម្ដង​ ដោយ​គាត់​សួរ​គេ​ថា​បោះឆ្នោត​ឲ្យ​អ្នក​ណា? ហើយ​បាន​ប្រាប់​ពលរដ្ឋ​ថា​ធ្វើ​សៀវភៅ​គ្រួសារ​ចូល​ជាមួយ​គេ​ទៅ​ក្រែង​ពេល​ចែក​អំណោយ​អី​មិន​ប៉ះ​ទៅ​លើ​គណបក្ស​គេ​ផ្សេង»

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា អាជ្ញាធរ​ភូមិ​នាំ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​សាកសួរ​ពលរដ្ឋ​ពី​ការបោះឆ្នោត​នេះ ចាត់​ជា​ការ​គំរាមកំហែង​មួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ដោយ​ខុសច្បាប់ ព្រោះ​ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច និង​មិន​អាច​រក្សា​ការសម្ងាត់​បាន​ឡើយ៖ «ករណី​នេះ​ពួកគាត់​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ក៏​បាន​​ ដោយ​ប្រាប់​គេ​ថា​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ហើយ»

លោក រៀល មុនី ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​កាន់អំណាច​ធ្វើ​យុទ្ធនាការ ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន​នេះ ធ្វើ​នៅ​គ្រប់​ភូមិ​ក្នុង​ឃុំ​ខ្នាចរមាស ហើយ​សកម្មភាព​មួយ​នេះ​នៅតែ​បន្ត​មិនទាន់​ឈប់​នៅឡើយ។

លោក កន សាវាង្ស ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មិន​ស្មើភាព​គ្នា​ទេ។ លោក​ប្រៀបធៀប​ករណី​សកម្មជន​បក្ស​ប្រជាជនកម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន ​ដើរ​សួរ​អ្នក​ភូមិ​នៅ​ខេត្តបាត់ដំបង​នេះ​ថា បោះឆ្នោត​អោយ​បក្ស​ណា ទៅ​នឹង​ករណី​តុលាការ​ខេត្ត​រតនគិរី ដំណើរ​ក្ដី​ទៅ​លើ​អ្នក​យក​ព័ត៌មាន​របស់​​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពីមុន​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ។ ករណី​នេះ ថ្មីៗ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ បន្ទាប់​ពី​ពួកគេ​ទាំងពីរ​បាន​សួរនាំ​អ្នក​ភូមិ​ទាក់ទង​នឹង​ការ​បោះឆ្នោត​អោយ​គណបក្ស​ណា។

អតីត​អ្នក​កាសែត ខេមបូឌា ដេលី ២រូប​នោះ គឺលោក ស៊ុមប័រ ភីធ័រ (Zsombor Peter) និង លោក អូន ភាព កាលពី​៥ខែ​មុន បាន​ចុះ​សម្ភាសន៍​ពលរដ្ឋ​ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជុំវិញ​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​បំណង​សិក្សា​ស្រាវជ្រាវ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles