Quantcast
Viewing all articles
Browse latest Browse all 11174

ក្រសួង​ដែនដី​ចេញ​សេចក្ដី​ណែនាំ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច

Image may be NSFW.
Clik here to view.

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្ដី​ណែនាំ ស្ដីពី​ដំណើរការ និង​នីតិវិធី នៃ​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន។

សេចក្ដី​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី កាល​ពីថ្ងៃទី១៨​ ខែ​កញ្ញា ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២០ ខែ​កញ្ញា ឱ្យ​ដឹង​ថា ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ មាន​នៅ​ក្នុង ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ។

សេចក្ដី​ណែនាំ​នេះ កំណត់​គោលការណ៍​រួម ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករស ជាមួយ​នឹង​ប្រជាពលរដ្ឋ ដែល​រួម​មាន ការ​ធ្វើ​អត្តសញ្ញាណកម្ម​ប្រជា​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​កសិ-ឧស្សាហកម្ម​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ ការ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​វិវាទ​កន្លង​មក ការ​ផ្ទៀងផ្ទាត់​រក​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ និង​មិន​ទាន់​បាន​ដោះស្រាយ បង្កើត​ក្រុម​ការងារ​បន្ថែម​តាម​គោលដៅ សម្រាប់​គាំទ្រ និង​ជំរុញ​ការងារ​ផ្ទៀងផ្ទាត់ ដើម្បី​ធានា​សុក្រឹតភាព និង​តម្លាភាព និង​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ចប់​បញ្ហា។

ក្រសួង​រៀបចំ​ដែនដី កាល​ពី​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា ​​ឆ្នាំ២០១៧ ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​ចំនួន ៣ក្រុម ​ដើម្បី​​កំណត់​អត្តសញ្ញាណ​​​​គ្រួសារ​ប្រជា​ពលរដ្ឋ និង​អត្តសញ្ញាណ​ក្បាល​ដី​របស់​ពលរដ្ឋ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហា។ ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំងនោះ រួមមាន ក្រុមហ៊ុន​កោះកុង ផ្លេនថេស៊ិន (Koh Kong Sugar Plantation) និង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គើ អ៊ិនដាស់ស្ត្រៀ (Koh Kong Sugar Industry) ស្ថិត​ក្នុង​ស្រុក​បទុមសាគរ និង​ស្រុក​ស្រែអំពិល ខេត្ត​កោះកុង ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គើ (Kampong Speu Sugar) និង​ក្រុមហ៊ុន​កំពង់ស្ពឺ ផ្លេនថេសិន (Kampong Speu Plantation) ​ស្ថិតក្នុងស្រុក​ថ្ពង និងស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន រូយ ហ្វេង ក្រុមហ៊ុន ឡាន ហ្វេង ក្រុមហ៊ុន ហេង យូ ក្រុមហ៊ុន អ៊ិនធើណេសិនណល ខមភេនី និង​ក្រុមហ៊ុន ហេង ណុង ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles