Quantcast
Viewing all articles
Browse latest Browse all 11174

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​បញ្ជូន​សំណើ​កែប្រែ​ច្បាប់​បោះឆ្នោត​ទៅ​គណៈកម្មការ​ជំនាញ

Image may be NSFW.
Clik here to view.

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ជូន​សំណើ​កែប្រែ​ច្បាប់​បោះឆ្នោត​តាម​ការ​ស្នើសុំ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ទៅ​គណៈកម្មការ​ជំនាញ​ដែល​ជា​គណៈកម្មការ​នីតិកម្ម​ដើម្បី​ពិនិត្យ។ ការ​បញ្ជូន​នេះ នៅ​ក្រោយ​ពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​ព្រឹក​ថ្ងៃ​ទី​២១ សីហា នៅ​រដ្ឋសភា។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា តាម​នីតិវិធី​នៅ​ពេល​គណៈកម្មការ​ជំនាញ​ពិនិត្យ​រួច​ហើយ នឹង​ប្រគល់​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​សម្រេច​ថា​នឹង​បញ្ជូន​ទៅ​ជជែក​បន្ត​ទៅ​សភា​ពេញ​អង្គ ឬ​ទម្លាក់​ចោល​ត្រឹម​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។

កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ។ ប៉ុន្តែ​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​មិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ទេ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ក៏​សម្រេច​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​នេះ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles