Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បន្ត​ឃ្លាំ​មើល​ការ​អនុវត្ត​ការងារ​គ.ជ.ប​បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើ​បទបញ្ជា​និង​នីតិវិធី​ថ្មី

$
0
0

សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត ដែល​បាន​ដាក់​អនុសាសន៍​ជូន គ..ប ដើម្បី​កែ​សម្រួល​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ យល់​ថា បទបញ្ជា និង​នីតិវិធី​ថ្មី​ដែល​ទើប​ត្រូវ​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​មាន​ភាព​ប្រសើរ លុះត្រា​ណា​មាន​ការ​អនុវត្ត​បាន​ប្រសើរ។

មន្ត្រី​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា គ..ប បាន​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ដែល​បាន​ស្នើ​ឡើង៖ «ចំណុច​ទាំង​១១ ទាក់ទង​នឹង​នីតិវិធី​ការ​ចុះ​ឈ្មោះហ្នឹង យើង​ឃើញ​ថា​មាន ៦​ចំណុច​ដែល គ..ទទួល​យក​ចំណុច​៣ ទៀត​ដែល ..ទទួល​យក​ខ្លះ ហើយ ២​ចំណុច​ដែល គ..ប មិន​ទទួល​យក»

សង្គម​ស៊ីវិល​ធ្លាប់​ស្នើ គ..ប ឲ្យ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ដល់​ទីតាំង​ភូមិ ឬ​ទី​វត្ត​អារាម ការ​ជួយ​សម្រួល​ឲ្យ​ជន​ពិការ​ងាយស្រួល​ចុះ​ឈ្មោះ ការ​កំណត់​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ ១០០​នាក់​ឡើង​ទៅ ដើម្បី​បង្កើត​ការិយាល័យ ការ​ទុក​ឲ្យ​សង្គម​ស៊ីវិល​ជា​អ្នក​កំណត់​អ្នក​សង្កេតការណ៍​ចល័ត ការ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​ដក​សិទ្ធិ​បោះឆ្នោត ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង ការ​បង្កើត​ការិយាល័យ​បោះឆ្នោត និង​ការ​ដាក់​បង្ហាញ​ទិន្នន័យ​ចំនួន​អ្នក​ចុះ​ឈ្មោះ ដើម្បី​អ្នក​វិភាគ​យក​ទៅ​វិភាគ​បាន ហើយ គ..ប គួរ​ពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ខ្លួន ពិសេស​ពី​កិច្ចការ​បញ្ជូន​ទិន្នន័យ​ឲ្យ​មាន​ប្រសិទ្ធភាព និង​កម្រិត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការងារ​ឲ្យ​ប្រសើរ។

បទបញ្ជា និង​នីតិវិធី​ថ្មី ត្រូវ​បាន គ..ប សម្រេច​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ដែល​មាន ៧​ជំពូក និង ៥៥​ប្រការ និង​ឧបសម្ពន្ធ​ចំនួន​៥ ស្មើ​នឹង ២២១​ទំព័រ។

ចំពោះ​ការ​ស្នើសុំ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស គ..ប សម្រេច​រក្សា​គោលការណ៍​ចាស់​ដដែល គឺ​មិន​អាច​រៀបចំ​ឡើង​បាន​ទេ ដោយសារ​វា​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ដែល គ..ប ថា​មិន​មាន​សិទ្ធិ​ធ្វើ​រឿង​នេះ។

លោក កន សាវង្ស បញ្ជាក់​ថា បទបញ្ជា និង​នីតិវិធី​ដែល​មាន​នេះ គឺ​គ្រប់គ្រាន់​ល្អ​ប្រសើរ​ហើយ ហើយ​លោក​រំពឹង​ថា ការ​អនុវត្ត​បទបញ្ជា និង​នីតិវិធី​នេះ​ឲ្យ​បាន​ត្រឹមត្រូវ នឹង​នាំ​មក​នូវ​លទ្ធផល​ការងារ​ប្រសើរ​ជាង​មុន៖ «សំខាន់​គឺ​ការ​អនុវត្តការ​អនុវត្ត​ដល់​កម្រិត​ណា ពីព្រោះ​ច្បាប់​មួយ​ដែល​វា​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ការ​អនុវត្តមិន​បាន​ត្រឹមត្រូវ​នោះ វា​មិន​អាច​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​ចុះ​ឈ្មោះបាន​ដែរទាល់​តែ​ការ​អនុវត្ត​ជាមួយ​នីតិវិធី​ហ្នឹង​ទៀត បាន​យើង​អាច​វាយ​តម្លៃ​ថា​វា​ល្អ​ប្រសើរ​បែប​ណា​បែប​ម៉េច​បាន»

ចំពោះ​បរិយាកាស​មុន​ការ​បើក​យុទ្ធនាការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ លោក កន សាវាង្ស សង្កេត​ឃើញ​ថា វា​មាន​ភាព​ស្ងប់ស្ងាត់។ តែ​លោក​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ គឺ​អាជ្ញាធរ​បាន​ដើរ​សាកសួរ​ប្រជាពលរដ្ឋ​ពី​គណបក្ស​នយោបាយ​ដែល​ពួក​គេ​បាន​បោះឆ្នោត​ឲ្យ។

លោក​កត់​សម្គាល់​ថា ការ​រៀបចំ​ជ្រើសរើស​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​មាន​ភាព​ប្រសើរ​អាច​ទុក​ចិត្ត​បាន។ ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន ១.៦៤៦​ក្រុម ឬ​ស្មើ​នឹង ៣.៤៩២​នាក់។

បើ​តាម​ប្រធាន គ..ប ប្រជាពលរដ្ឋ​ចំនួន​ជាង ១​លាន ៤​សែន​នាក់ (.៤១២.១៤៩​នាក់) ដែល​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។

នៅ​សល់​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ទៀត ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​ដំណើរការ​នេះ​នឹង​មាន​រយៈពេល ៧០​ថ្ងៃ។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​នេះ បម្រើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles