
កងកម្លាំងយោធាដែលត្រូវបានបញ្ជូនពីរាជធានី និងខែត្រនានានៃប្រទេសកម្ពុជា ទៅតំបន់ព្រំដែននៅចំណុចអូរអាឡៃ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង នៅល្ងាចថ្ងៃទី១២ ខែសីហា បានវិលត្រឡប់មកវិញជាបណ្ដើរៗហើយ ក្រោយពីនាយករដ្ឋមន្ត្រីឡាវ សន្យាថា នឹងដកកងទ័ពចេញពីទឹកដីកម្ពុជានោះ។
មេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យដឹងថា កងទ័ពឡាវ បានដកចេញពីទឹកដីកម្ពុជា ទាំងស្រុងរួចហើយ នៅរសៀលថ្ងៃទី១២ ខែសីហា រីឯកងទ័ពកម្ពុជា បានចូលយកទីតាំង ១០ចំណុចតាមព្រំដែនដែលឡាវ ធ្លាប់គ្រប់គ្រងកន្លងមក។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ែន សុធីរ ជុំវិញបញ្ហានេះ៖