Clik here to view.

អង្គការឃ្លាំមើលកម្លាំងយោធាក្នុងពិភពលោក (Global Fire Power) បានរកឃើញថា កម្ពុជាក្នុងឆ្នាំ២០១៧ នេះបានទទួលចំណាត់លេខ ៨៩ ខណៈប្រទេសឡាវ បានចំណាត់ថ្នាក់លេខ ១២៤ ហើយវៀតណាម លេខ ១៦ ក្នុងចំណោមប្រទេស ១៣៣ ក្នុងពិភពលោក។ ការវាយតម្លៃនេះគឺផ្អែកទៅលើកត្តាប្រជាជន និងភូមិសាស្ត្រនៃបណ្ដាប្រទេសនីមួយៗ។
អង្គការឃ្លាំមើលកម្លាំងកងទ័ពក្នុងពិភពលោកមួយនេះ រកឃើញថា កម្ពុជាមានកម្លាំងទ័ពជិត ២សែននាក់ (១៩៥.០០០) មានទ័ពសកម្មចំនួនជាង ១សែននាក់ (១២៥.០០០) ហើយទ័ពបម្រុងចំនួន ៧ម៉ឺននាក់។ ចំណែកប្រទេសឡាវ កងទ័ពជាង ១សែន (១៣០.០០០) មានទ័ពសកម្ម ៣ម៉ឺននាក់ និងទ័ពបម្រុង ១សែននាក់។ កម្ពុជាមានយន្តហោះដឹកជញ្ជូន ២១គ្រឿង និងមានឧទ្ធម្ភាគចក្រ ១៧គ្រឿង។ ចំណែកឡាវ មានយន្តហោះដឹកជញ្ជូន ១៧គ្រឿង និងមានឧទ្ធម្ភាគចក្រ ២២គ្រឿង។
អង្គការនេះបង្ហាញថា កម្ពុជាមានរថក្រោះ ៥៥០គ្រឿង មានរថពាសដែក ៣០០គ្រឿង និងមានកាំភ្លើងផ្លោង ៦០០គ្រឿង។ ចំណែកប្រទេសមាន រថក្រោះ ៥៥គ្រឿង មានរថពាសដែក ១៨៥គ្រឿង និងមានកាំភ្លើងផ្លោង ១៤៩គ្រឿង។ កម្ពុជាមានកងនាវាជើងទឹក ២៧គ្រឿង មាននាវាល្បាត ២៦គ្រឿង ហើយមានកញ្ចប់ថវិកាយោធា ១៩២លានដុល្លារសហរដ្ឋអាមេរិក។ រីឯប្រទេសឡាវ ឯណោះមានកងនាវាជើងទឹក ៣៦គ្រឿង មាននាវាល្បាត ៦១គ្រឿង និងមានកញ្ចប់ថវិកាយោធា ១៨លានដុល្លារសហរដ្ឋអាមេរិក។
ការវាយតម្លៃទាំងនេះបង្ហាញថា កម្ពុជាមានទំហំផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនជិត ១៦លាននាក់ ចំណែកឡាវ មានផ្ទៃដីទំហំផ្ទៃដី ២៣៧.៩៥៥គីឡូម៉ែត្រការ៉េដែលមានប្រជាជនជាង ៧លាននាក់៕