
អំឡុងពេលដែលក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បិទទ្វារទឹកសាកល្បងអស់រយៈពេល ១៥ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ ទឹកទន្លេបានឡើងលិចភូមិ និងលំនៅឋានអ្នកភូមិស្រែគរ (ចាស់) ក្នុងឃុំស្រែគរ ស្រុកសេសាន ជាបណ្ដើរៗហើយ។
អ្នកភូមិដែលមិនព្រមទទួលសំណងចាកចេញ បាននាំគ្នាជញ្ជូនសម្ភារៈទៅទុកនៅលើផ្ទះ និងទីទួលសុវត្ថិភាពមួយចំនួន។ ចំណែកអាជ្ញាធរបានបញ្ជូនក្រុមគ្រូពេទ្យ និងបង្កើតមណ្ឌលសុខភាពចល័តមួយនៅជិតលំនៅឋានអ្នកភូមិ ដើម្បីត្រៀមសង្គ្រោះបន្ទាន់ផងដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់អំពីស្ថានភាពទឹកលិចភូមិស្រែគរ ដោយលោក ម៉ែន សុធីរ