Clik here to view.

សង្គមស៊ីវិលយល់ថា ការមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាឃុំបឹងទូក ខេត្តកំពត គឺជាករណីរើសអើងគ្នាទៅវិញទៅមក។ សង្គមស៊ីវិលស្នើឲ្យក្រុមប្រឹក្សាឃុំ គោរពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការរើសអើងគ្នា។
មេឃុំមកពីគណបក្សសង្គ្រោះជាតិ និងជំទប់ទី២ មកពីគណបក្សប្រជាជនកម្ពុជា នៃឃុំបឹងទូក ស្រុកទឹកឈូ សុទ្ធតែប្រាប់ថា ពួកគេមិនទាន់ធ្វើការចុះសម្រុងគ្នានៅឡើយនោះទេ។
មេឃុំបឹងទូក លោក សេង ចាន់ថន ប្រាប់ថា ក្រុមប្រឹក្សាឃុំទាំង៥ ត្រូវបានប្រកាសសុពលភាពកាលពីថ្ងៃទី៨ កក្កដា ហើយមកដល់ថ្ងៃទី២០ ខែកក្កដា ក្រុមប្រឹក្សាទាំង៥ នៅមិនទាន់អាចធ្វើការចុះសម្រុងគ្នាទាំងស្រុងនោះទេ។ លោក សេង ចាន់ថន ដែលជាអតីតមេឃុំបឹងទូក របស់គណបក្សប្រជាជនកម្ពុជា កាលពីអាណត្តិទី៣ ហើយបច្ចុប្បន្នលោកគឺជាមេឃុំបឹងទូក មកពីគណបក្សសង្គ្រោះជាតិ វិញ បានប្រាប់ថា លោកមិនទាន់បានទាមទារបន្ទប់មេឃុំដែលជំទប់ទី២ កាន់កាប់នោះទេ។ បន្ថែមពីនេះ សព្វថ្ងៃក្រុមប្រឹក្សាទាំងពីរបក្សបានចែកបន្ទប់គ្នាធ្វើការដាច់ដោយឡែក ដោយក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា ម្នាក់ ធ្វើការក្នុងបន្ទប់ជំទប់ទី២ រីឯក្រុមប្រឹក្សា១ និងជំទប់ទី២ ធ្វើការនៅបន្ទប់ក្រុមប្រឹក្សាឃុំ៖ «»។
ឃុំបឹងទូក នៃស្រុកទឹកឈូ ខេត្តកំពត មានអាសនៈក្រុមប្រឹក្សាចំនួន៥។ លទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺគណបក្សសង្គ្រោះជាតិ ទទួលបាន ៣អាសនៈ ដោយទទួលបានតំណែងមេឃុំជំទប់ទី១ និងក្រុមប្រឹក្សាឃុំម្នាក់ ឯគណបក្សប្រជាជនកម្ពុជា ទទួលបាន ២អាសនៈ បានតំណែងជាជំទប់ទី២ និងក្រុមប្រឹក្សា។
ជំទប់ទី២ ឃុំបឹងទូក អ្នកស្រី មូល សុខុម ទទួលស្គាល់ថា ពិតជាមានការមិនចុះសម្រុងគ្នាដោយមានការបែងចែកបក្សពួកគ្នាមែន។ ប៉ុន្តែអ្នកស្រីថា ដំបូងៗគឺអ៊ីចឹងហើយ ព្រោះស្ថិតក្នុងកាលៈទេសៈមិនទាន់យល់ចិត្តគ្នា។ ចំពោះករណីមិនប្រគល់បន្ទប់មេឃុំចាស់ទៅឲ្យមេឃុំថ្មី ជំទប់ទី២ និងជាអតីតមេឃុំបឹងទូក អ្នកស្រី មូល សុខុម ប្រាប់ថា ដោយសារបន្ទប់នោះមានឯកសារច្រើន និងមានទូដាក់ឯកសារធំមួយដែលពិបាកក្នុងការលើកចេញ៖ «»។
នៅស្រុកទឹកឈូ មានឃុំចំនួន១៦។ ក្នុងចំណោម ១៦ឃុំ គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែងជាមេឃុំ និងជំទប់ទី១ ចំនួន ១៤ គណបក្សសង្គ្រោះជាតិឈ្នះ ជាមេឃុំ និងជំទប់ទី១ ចំនួន២ គឺឃុំបឹងទូក និងឃុំកូនសត្វ។
មន្ត្រីអង្កេតនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ យល់ថា ដើម្បីកុំឲ្យមានការរើសអើងគ្នាក្រុមប្រឹក្សាឃុំត្រូវគោរពច្បាប់របស់ក្រសួងមហាផ្ទៃ។ លោកថា ករណីរើសអើងគ្នា និងករណីជំទប់ឃុំមិនប្រគល់បន្ទប់មេឃុំចាស់ធ្វើការឲ្យទៅមេឃុំថ្មី នៅខេត្តកំពត មិនមែនមានតែនៅឃុំបឹងទូក ស្រុកទឹកឈូ នោះទេ៖ «»។
ទោះជាយ៉ាងណាក៏ដោយ មេឃុំ និងជំទប់ទី២ ឃុំបឹងទូក សុទ្ធតែប្រាប់ថា នឹងព្យាយាមសម្របសម្រួលជាមួយគ្នាដើម្បីអភិវឌ្ឍន៍ និងជួយពលរដ្ឋនៅក្នុងឃុំបឹងទូក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។