Clik here to view.

វៀតណាមផ្ដល់ជំនួយដល់កម្ពុជាចំនួន ២៥លានដុល្លារអាមេរិក សម្រាប់សង់អគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា។ ការផ្ដល់ជំនួយនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ កក្កដា។
ក្រៅពីផ្ដល់ជំនួយនេះ វៀតណាម និងកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ទៀត រួមមាន៖ ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការតភ្ជាប់វិស័យសេដ្ឋកិច្ច សហប្រតិបត្តិការគម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែនគោក និងអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោក ង្វៀន ហ៊្វូជុង ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។ ក្នុងដំណើរទស្សនកិច្ចនេះលោក ង្វៀន ហ៊្វូជុង មានជំនួបជាមួយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងចូលរួមសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ ក្នុងខួបទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕