Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​ឲ្យ​សាលាឧទ្ធរណ៍​កាត់​ក្ដី​​បណ្ដឹង​សុំ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​ឡើង​វិញ

$
0
0

ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ អ្នកស្រី ឃឹម សត្ថាវី សម្រេច​បង្វិល​សំណុំ​រឿង​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ជម្រះ​ក្ដី​ឡើង​វិញ លើ​បណ្ដឹង​សុំ​ទម្លាក់​បទ​ចោទ​របស់​តុលាការ​ខេត្ត​កោះកុង។ ការ​សម្រេច​នេះ ដោយសារ​តុលាការ​កំពូល យល់​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍​ គឺ​មិន​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់។

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ចោទ​ប្រកាន់ ២​បទល្មើស ​ទាក់ទង​នឹង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុតាង ប៉ុន្តែ​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ ដោយ​គិត​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ លោក វ៉ែន វ៉ន បាន​ដាក់​ពាក្យ​ប្ដឹង​មក​សាលាឧទ្ធរណ៍​តាម​រយៈ​មេធាវី​ ដើម្បី​ស្នើ​សុំ​តុលាការ​ជាន់​ខ្ពស់​ទម្លាក់​ចោល​បទ​ចោទ​របស់​តុលាការ​ខេត្ត​កោះកុង ចំពោះ​រូប​លោក។

លោក វ៉ែន វ៉ន បញ្ជាក់​ថា ឈើ​ដែល​លោក​ទិញ​យក​មក​សង់​រោង​សហគមន៍​ដើម្បី​ជួប​ប្រជុំ​ការងារ​នោះ ​គឺ​ជា​ឈើ​ធម្មតា មិន​មែន​ជា​ប្រភេទ​ឈើ​ប្រណិត​នោះ​ទេ ហើយ​កន្លែង​ដែល​លោក​ទិញ​ឈើ ​គឺ​មក​ពី​ខេត្ត​កំពង់ស្ពឺ មិន​មែន​នៅ​ខេត្ត​កោះកុង ទេ។ ចំណែក​ទឹក​ប្រាក់​សម្រាប់​ទិញ​ឈើ​វិញ គឺ​ជា​ការ​ចូល​រួម​គ្នា​ពី​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ មិន​មែន​ជា​ប្រាក់​ផ្ទាល់​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles