Quantcast
Viewing all articles
Browse latest Browse all 11174

គ.ជ.ប បញ្ចប់​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤

Image may be NSFW.
Clik here to view.

..ប បាន​បញ្ចប់​ការ​ផ្សាយ​លទ្ធផល​បឋម​ដែល​ជា​លទ្ធផល​មិន​ផ្លូវការ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ចំនួន ១.៦៤៦​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៧ មិថុនា បន្ទាប់​ពី​ប្រកាស​ផ្សាយ​អស់​រយៈពេល ៤​ថ្ងៃ​មក។ តាម​គម្រោង គ..ប ត្រូវ​បញ្ចប់​ការ​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​ទី​៥ មិថុនា។

អ្នក​នាំ​ពាក្យ គ..ប បញ្ជាក់​ថា ការ​ពន្យារ​ពេល​នេះ ដោយសារ​បញ្ហា​បញ្ជូន​ទិន្នន័យ​ពី​ការិយាល័យ​បោះឆ្នោត​យឺតយ៉ាវ ដោយសារ​អ៊ីនធឺណិត​ដើរ​យឺត ដែល​បណ្ដាល​មក​ពី​អាកាសធាតុ​មិន​ល្អ។

លទ្ធផល​បឋម​មាន​ផ្សាយ​នៅ​លើ​គេហទំព័រ http://voterlist.org.kh នៅ​លើ​ទូរទស្សន៍​ជាតិ លើ​ហ្វេសប៊ុក​របស់ គ..ប និង​តាម​វិទ្យុ។ គេហទំព័រ​របស់ គ..ប មិន​ទាន់​មាន​តួលេខ​លទ្ធផល​បឋម​របស់​ឃុំ-សង្កាត់​មួយ​ចំនួន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៧ មិថុនា។

នៅ​ថ្ងៃ​ទី​៨ មិថុនា គ..ប នឹង​បិទ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​តាម​ឃុំ-សង្កាត់។ លទ្ធផល​ផ្លូវការ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles