Quantcast
Viewing all articles
Browse latest Browse all 11174

គ.ជ.ប៖ ពលរដ្ឋ​អាច​ឈរ​មើល​និង​ថតរូប​ការ​រាប់​សន្លឹក​ឆ្នោត​បាន​នៅ​ក្បែរ​ការិយាល័យ

Image may be NSFW.
Clik here to view.

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា អះអាង​ថា ពលរដ្ឋ​អាច​ឈរ​មើល​ និង​ថតរូប​ពី​ការ​រាប់​សន្លឹក​ឆ្នោត​បាន នៅ​គ្រប់​ទីតាំង​ការិយាល័យ ដោយ​គ្មាន​ការ​រារាំង​ឡើយ។

លោក ហង្ស ពុទ្ធា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី៤ មិថុនា នេះ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា នៅ​តាម​ទីតាំង​ការិយាល័យ​មួយ​ចំនួន សមត្ថកិច្ច​បាន​បណ្ដេញ​ពលរដ្ឋ​មិន​ឲ្យ​ឈរ​មើល​ការ​រាប់​សន្លឹក​ឆ្នោត។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ពលរដ្ឋ​អាច​ឈរ​មើល និង​ថត​រូប​ពី​តាម​បង្អួច ឬ​ទ្វារ​បាន លើក​លែង​តែ​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត។ លោក​បន្ថែម​ថា បើ​សិន​ជា​សមត្ថកិច្ច​រារាំង ឬ​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​មើល​ការ​រាប់​សន្លឹក​ឆ្នោត​មែន ជា​រឿង​ខុស​ច្បាប់ លោក​បញ្ជាក់​ថា តំណាង​គណបក្ស​នយោបាយ​អាច​ដាក់​ពាក្យ​ប្ដឹង​មក​គ..ប​បាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​បាន​អះអាង​ថា មាន​ការិយាល័យ​ជា​ច្រើន​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ការិយាល័យ​បោះឆ្នោត និង​បិទទ្វារ​របង​ជិត មិន​ឲ្យ​ពលរដ្ឋ​ទៅ​ក្បែរ​ទេ។

សូម​តាមដាន​ព័ត៌មាន​ស្ដីពី​ពី​ការ​ប្រកាស​លទ្ធផល​បន្ត​ទៀត...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles