Clik here to view.

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញលិខិតមួយនៅថ្ងៃទី៤ មិថុនា ព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ដោយសារគណបក្សនេះអនុវត្តផ្ទុយពីបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
គ.ជ.ប ថាគណបក្សនេះបានប្រើប្រាស់ប្រព័ន្ធអនឡាញ (Online) វាយប្រហារគណបក្សផ្សេងទៀតនៅថ្ងៃហាមឃាត់នៃសកម្មភាពឃោសនាបោះឆ្នោត ដែល គ.ជ.ប ចាត់ទុកថា ជាការរំលោភច្បាប់ទាំងស្រុង។
គ.ជ.ប បន្តថា បើគណបក្សនេះបន្តសកម្មភាពដូចនេះទៀត គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ គ.ជ.ប តាមមាត្រា៦៨ និង៧០ ដែលនឹងត្រូវពិន័យជាប្រាក់ពី ៥លានដល់ ១០លានរៀល ឬនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំ ឬលុបបេក្ខភាពរបស់សាមីខ្លួន ប្រសិនបើជនប្រព្រឹត្តិជាបេក្ខជនឈរឈ្មោះបោះឆ្នោត។
សូមរង់ចាំតាមដានព័ត៌មានបន្ថែម...