Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ឈាង វុន បញ្ជាក់​ជំហរ​ជា​ថ្មី​អំពី​ការ​បង្ក្រាប​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

$
0
0

មន្ត្រី​រដ្ឋាភិបាល រដ្ឋសភា និង​ប្រមុខ​កងទ័ព សុទ្ធតែ​ចាប់​អារម្មណ៍​រឿង​បដិវត្តន៍​ពណ៌ ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​បង្ក្រាប បើ​សិន​ជា​ចលនា​នេះ​កើត​មាន​ឡើង​នៅ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ បញ្ជាក់​ជំហរ​ជា​ថ្មី​អំពី​ការ​បង្ក្រាប​បដិវត្តន៍​ពណ៌​នេះ។ ប៉ុន្តែ​អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា គ្មាន​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ​ទេ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ច្បាស់​អំពី​រូបភាព​បដិវត្តន៍​ពណ៌​នេះ ជាជាង​គ្រាន់​តែ​ការ​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ទៅ​លើ​ក្រុម​ណា​មួយ។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន ថ្លែង​ថា លោក​ព្រួយ​បារម្ភ​អំពី​យន្តការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា៖ «»

ប្រសាសន៍​របស់​លោក ឈាង វុន គឺ​ថ្លែង​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា អំពី​យន្តការ ១២ នៃ​បដិវត្តន៍​ពណ៌ និង​វិនាសកម្ម​នៃ​សង្គ្រាម នៅ​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា។ លោក​ក៏​បាន​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧០ រហូត​មក​ដល់​ពេល​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ថា​ដោយសារ​បដិវត្តន៍​ពណ៌។

លោក​បាន​លើក​ឡើង​អំពី​ភាព​រង​ទុក្ខ និង​មហន្តរាយ​ពី​សង្គ្រាម​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ហើយ​បាន​ហៅ​ព្រឹត្តិការណ៍​ទម្លាក់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​លោក លន់ នល់ ដែល​ជាទូទៅ​គេ​ហៅ​ថា ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ ថា​ជា​បដិវត្តន៍​ពណ៌​វិញ៖ «»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក ឈាង វុន តំណាង​សហគមន៍​ដីធ្លី​នៅ​ភូមិ​ថ្មគោល ហៅ​ថា អេស.អូ.អេស (SOS) អ្នកស្រី ច្រាយ នីម ថ្លែង​ថា ពាក្យ​ដែល​អ្នកស្រី​សរសេរ គឺ​ទាក់ទង​នឹង​បញ្ហា​ដីធ្លី មិន​មែន​បដិវត្តន៍​ពណ៌​ទេ៖ «»

ពាក្យ​បដិវត្តន៍​ពណ៌ និង​ពាក្យ​ដូរ​ដែល​ឮ​កាល​ពី​ឆ្នាំ​២០១៣ បច្ចុប្បន្ន​នេះ​ជា​ពាក្យ​រសើប​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ហើយ​តែង​លើក​យក​ដាស់តឿន​ពលរដ្ឋ​រាល់​សន្ទរកថា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រាប់​យោធា​ឲ្យ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ហើយ​ព្រមាន​ដល់​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ ដោយ​វាយ​ឲ្យ​បែក​ធ្មេញ។ លោក ឈាង វុន គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គឺ​លោក ទៀ បាញ់៖ «ខ្ញុំ​យល់​គាត់ គាត់​និយាយ​មក បើ​ខ្ញុំ​ជា​ទ័ព​ក៏​ខ្ញុំ​និយាយ​អ៊ីចឹង​ដែរ»

ដូច​គ្នា​នេះ​ដែរ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ថ្លែង​ក្នុង​ពេល​ត្រួត​ពល​នៅ​កងពល​តូច "-៧០" កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ថា កង​យោធពល​ខេមរភូមិន្ទ​ត្រូវ​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ហើយ​ប្រឆាំង​រាល់​បដិវត្តន៍​ពណ៌​ដែល​អាច​កើត​ឡើង។

អ្នក​សិក្សា​សង្គម បណ្ឌិត មាស នី ថ្លែង​ថា ពាក្យ​ដូរ​នៅ​ឆ្នាំ​២០១៣ មិន​ដល់​កម្រិត​បដិវត្តន៍​ពណ៌​ទេ គឺ​គ្រាន់​តែ​ជា​ការ​ទាមទារ​ការ​សម្រុះសម្រួល​នយោបាយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​បារម្ភ​របស់​រដ្ឋាភិបាល​ចំពោះ​ចំនួន​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ពេល​នោះ ត្រឹមត្រូវ​ដែរ៖ «»

ចលនា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បដិវត្តន៍​ពណ៌ លោក ឈាង វុន ក៏​បាន​ភ្ជាប់​ទៅ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព​កម្មករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ ថា​ជា​យន្តការ​បដិវត្តន៍​ពណ៌ ក្នុង​នោះ​លោក​ក៏​ចោទ​អង្គការ​មូលនិធិ​ធំៗ​របស់​សហរដ្ឋ​អាមេរិក ថា​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​យន្តការ​បដិវត្តន៍​ពណ៌​ដែរ តាម​រយៈ​ការ​បណ្ដុះបណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles